ដឹងមូលហេតុដែល គ្រូបង្វឹក Sarri មិនអោយ N’Golo Kante លេងបម្រើកណ្ដាល

អ្នកចាត់ការ Maurizio Sarri បាននិយាយថា រូបលោកនឹងមិនដាក់ កីឡាករ N’Golo Kante អោយលេងតំណែង ខ្សែបម្រើកណ្ដាលសំរាប់ក្រុម Chelsea នោះទេ ព្រោះកីឡាករសញ្ជាតិបារាំង មិនអាចអូសបាល់បានលឿននោះទេ។

ខ្សែបម្រើវ័យ២៧ឆ្នាំរូបនេះ លេងតំណែងផ្សេងមួយទៀត ក្រោយពីគ្រូបង្វឹកសញ្ជាតិអ៊ីតាលីចូលខ្លួនមកកាន់តំណែងនៅទឹកដី Stamford Bridge កាលពីរដូវក្ដៅកន្លងទៅ ខណៈដែល Jorginho ជាអ្នករ៉ាប់រងតំណែងនៅបម្រើកណ្ដាល។

អតីតកីឡាករក្រុម Leicester ជាកីឡាករសំខាន់សំរាប់ក្រុមតោខៀវ នៅក្នុងរដូវកាលនេះ ដោយរកគ្រាប់បាល់បាន ៤គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៥ប្រកួត គ្រប់ពានរង្វាន់ ប៉ុន្ដែវាជាកង្វល់មួយនៅពេលដែលរូបគេត្រូវផ្លាស់ប្ដូរតំណែងនៅលើទីលាន។

លោក Sarri បាននិយាយនៅក្នុងសន្និសីទកាសែត ថា៖ “សំរាប់តំណែង[បម្រើការពារ]នេះ ខ្ញុំចង់អោយកីឡាករ អូសបាល់អោយបានលឿន។ ហើយ N’Golo មិនអាចធ្វើបែបនេះបានល្អនោះឡើយ។ N’Golo ជាកីឡាករដ៏មានប្រយោជន៍សំរាប់យើង ប៉ុន្ដែសំរាប់តំណែងនេះ វាមិនត្រូវនឹងសមត្ថភាពរបស់គេឡើយ។”

ការប្រកួតមួយ ដែលកំណត់ជោគវាសនារបស់លោក Sarri ថាត្រូវបន្ដនៅ ឬ ចាកចេញពី Chelsea

ប្រភព៖ Goal

មតិយោបល់