ដឹងអត់ ថា MAMA 2018 ធ្វើឡើងនៅប្រទេសណា ហើយនៅថ្ងៃណា?

កម្មវិធីប្រគល់ពានរង្វាន់ធំជាងគេនៅអាស៊ី 2018 Mnet Asian Music Awards ឬហៅកាត់ថា MAMA បានបញ្ជាក់ពីពត៌មានមួយចំនួន សំរាប់ធ្វើឡើងនៅក្នុងឆ្នាំនេះ។

គួររំលឹកថា កាលពីកន្លងទៅ មានការរាយការណ៍មកថា កម្មវីធីដ៏ល្បីល្បាញ មួយនេះ នឹងប្រព្រឹត្តទៅនៅប្រទេសជប៉ុន ថៃ និង ហុងកុង ប៉ុន្ដែបើតាមប្រភពផ្លូវការ ដែលបានប្រកាសកាលពីថ្ងៃទី ២៩ខែ សីហានេះ បានបញ្ជាក់ថា កម្មវិធីនេះ នឹងធ្វើឡើងនៅប្រទេស កូរ៉េខាងត្បូង ជប៉ុន និង ហុងកុង។

ការប្រគល់ពានរង្វាន់ ដែលមានការចូលរួមភាគច្រើនជាតារា K-pop នឹងធ្វើឡើងនៅថ្ងៃទី ១០ខែធ្នូ នៅប្រទេសកូរ៉េ ហើយនៅប្រទេស ជប៉ុន និង ហុងកុង នៅថ្ងៃទី ១២ ខែធ្នូ ហើយថ្ងៃទី ១២ កម្មវិធីនេះ នឹងធ្វើនៅហុងកុងមួយថ្ងៃទៀត នៅក្នុង AsiaWorld–Expo Arena៕

ប្រភព៖ Soompi

 

មតិយោបល់