ដឹង​ច្បាស់​ហើយ! ដើមចម​ការ​ចាកចេញ​របស់ Kubo គឺ​ដោយ​សារ​កីឡាករ R.Madrid មួយ​រូប

Kubo បាន​ចាកចេញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ទៅ​ចូលរួម​នៅ​ក្លឹប Real Mallorca ដែល​កំពុង​ឈរ​ចំណាត់ថ្នាក់​ទី​បី​នៅ LaLiga។ ប៉ុន្តែ​ដើមចម​ជុំវិញ​ការ​ចាកចេញ​របស់​កីឡាករ​ជប៉ុន អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល ព្រោះ​ពាក់ព័ន្ធ​នឹង​កីឡាករ​នៅ Real Madrid មួយ​រូប។

នោះ​គឺ Vinicius Junior ដែល​ជា​ដើមចម​យ៉ាង​ពិត​ប្រាកដ នៃ​ការ​ចែកផ្លូវ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ពី Real Madrid។ តួ​ឯក​ពិត​ប្រាកដ​នៃ​យុវជន​ដែល​ស្តេច​ស​កំពុង​ត្រូវ​ប៉ាន់​គឺ​សម្លឹង​យក Vinicius ជា​ធំ ហើយ​ត្បិត​អី Kubo មាន​សមត្ថភាព​គួរសម​ក៏​ដោយ ប៉ុន្តែ​បាន​ត្រឹម​ជា​ស្រមោល​តែ​ប៉ុណ្ណោះ។

ប្រភព​ពី Don Balon ​បាន​សង្កត់​ធ្ងន់​ថា​ Vinicius ហាក់​កាន់​តែ​ផ្ទុះ​ខ្លាំង ក្រោយ​ការ​ចាកចេញ​របស់ Cristiano Ronaldo ​ហើយ​អ្នកចាត់ការ​លោក Zidane ក៏​ទំនង​ជា​ពេញ​ចិត្ត​លើ​គុណភាព​លេង​របស់​កីឡាករ​ប្រេស៊ីល​រូប​នេះ​ជា​ខ្លាំង បែប​នេះ​សញ្ញា​នៃ​ការ​ចាកចេញ​របស់ Kubo គឺ​ជា​ចម្លើយ​ពិត​ប្រាកដ​ថា​រូបគេ​មិន​ទាន់​ត្រូវ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ឈុត​ធំ​នោះ​ឡើយ។ ប្រភព៖FoxSportAsia