ដឹង​មូលហេតុ​ដែល​គណនី​ផ្លូវការ Arsenal លុប​អក្សរ “L” ចេញ​ពី​ឈ្មោះ​លើ Twitter ហើយ

ថ្មីៗ​នេះ​គេ​ប្រទះ​ឃើញ​គណនី​ផ្លូវការ​លើ Twitter របស់ Arsenal ​បាន​លុប​អក្សរ “L” នៅ​កន្ទុយ​ឈ្មោះ​ចេញ ដោយ​បន្សល់​ត្រឹម “Arsena” ​នា​រយៈ​ពេល​ខ្លី ដែល​ធ្វើ​ឲ្យ​មាន​ការ​ងឿងឆ្ងល់​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ខ្លាំង។

Arsenal

តាម​រយៈ​ការ​បកស្រាយ​ច្បាស់ការ​មួយ​ពី​គេហទំព័រ Metro បាន​ឲ្យ​ដឹង​ថា​ ​ក្លឹប Arsenal ធ្វើ​រឿង​ភ្ញាក់ផ្អើល​នោះ គឺ​ដើម្បី​អបអរ​សាទរ​ដល់​រដូវ​កាល ២០០៣/០៤ ដែល​ពួក​គេ​បាន​ឈ្នះ​ពាន Premier League មាស ​មិន​ស្គាល់​ពាក្យ​ថា​ចាញ់​ពេញ​មួយ​រដូវ​កាល។

នៅលើ Twitter

៣៨ ប្រកួត​សរុប​របស់ Arsenal នៅ EPL កាល​ពី​រដូវ​កាល ២០០៣/០៤ គឺ​ឈ្នះ ២៦ ស្មើ ១២ ហើយ​សម្រាប់​ការ​លុប​អក្សរ “L” គឺ​តំណាង​ឲ្យ​ពាក្យ “Lost” ដែល​សកម្មភាព​អបអរ​នេះ ក្លឹប​ធ្វើ​ឡើង​ត្រឹម​រយៈ​ពេល​មួយ​យប់​តែ​ប៉ុណ្ណោះ ​និង​បាន​ដាក់​ឈ្មោះ​ពេញ​បញ្ចូល​ជា​ធម្មតា​វិញ៕

ប្រភព៖ Metro