ដឹង Trincao ឆ្លើយថាម៉េចអត់ នៅពេលគេត្រូវគេស្នើសុំឲ្យជ្រើសរើសរយកមួយ រវាង Roanldo និង Messi ?

ខ្សែបម្រើចំណូលថ្មីរបស់ក្រុម Barcelona កីឡាករ Francisco Trincao បានបង្ហើបឱ្យដឹងថាពីលក្ខណៈពិសេសមួយចំនួន ដែលខ្លួនបានឆ្លងកាត់ ក្រោយពីមានឱកាសអាចចាប់ដៃគូលេងជាមួយ Lionel Messi ផង និងជាមួយ Cristiano Ronaldo ផង ។

Francisco Trincao  

ជាក់ស្តែង Trincao បានក្លាយជាកីឡាករម្នាក់មួយផ្សេងទៀត ដែលអាចមានឱកាសលេងរួមទីលានជាមួយតារាបាល់ទាត់កំពូលទាំងពីររូបនេះ បន្ទាប់ពីបានសម្រេចចិត្តចូលរួមជាមួយក្រុម Barca នៅរដូវក្តៅនេះ ហើយក៏អាចទទួលបានឱកាសចូលរួមលេងឲ្យក្រុមជម្រើសជាតិព័រទុយហ្កាល់ផងដែរ ។

Francisco Trincao

រំលឹកផងដែរថាកីឡាករវ័យ ២០ ឆ្នាំរូបនេះ បានចុះកុងត្រាជាមួយ Barcelona ក្នុងកិច្ចសន្យារយ:ពេល ៥ ឆ្នាំ ជាមួយតម្លៃខ្លួនប្រមាណ ២៦ លានផោនកាលពីខែកក្កដា មុនពេលបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិជាលើកដំបូងរបស់គេ អំឡុងប្រកួតទល់ក្រុមអេស្ប៉ាញកាលពីខែតុលា ។

Francisco Trincao

យ៉ាងណាមិញ ថ្វីត្បិតតែជាកីឡាករបាល់ទាត់ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេទាំងពីររូបនៅលើពិភពលោកក៏ពិតមែន ប៉ុន្តែ Trincao អះអាងថាទាំង Messi និង Ronaldo គឺជាកីឡាករ ដែលចូលចិត្តផ្តោតលើការលេងជាក្រុមជាង ។

Cristiano Ronaldo

មិនតែប៉ុណ្ណោះ ដោយនិយាយទៅកាន់ Mundo Deportivo , Trincao  បានបញ្ជាក់ថា ៖ “ អ្វីដែលល្អបំផុតអំពីពួកគេទាំងពីរ គឺតែងតែចង់ឈ្នះដូចគ្នា ។ ខ្ញុំគិតថាពួកគេគឺជាអ្នកដឹកនាំក្រុមដ៏ឆ្នើម ហើយពិតជាបានជួយមិត្តរួមក្រុមរបស់ពួកគេច្រើនខ្លាំងណាស់ ” ។

Lionel Messi

លើលពីនេះ Trincao ក៏បានបដិសេធភ្លាមៗផងដែរ នៅពេលត្រូវបានគេស្នើសុំឲ្យជ្រើសយកម្នាក់ ក្នុងចំណោមពួកគេ ដែលជាកីឡាករឆ្នើមបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដោយនិយាយថា ៖ “ ពួកគាត់គឺជាមនុស្សភពផ្កាយពីររូបផ្សេងគ្នា ។ ពួកគាត់គឺស្ថិតក្នុងចំណោមកីឡាករឆ្នើមទាំង ២ រូប សម្រាប់ប្រវត្តិសាស្ត្រ ។ ក្នុងនាមជាកីឡាករក្រុម Barca ខ្ញុំស្រឡាញ់ Messi ប៉ុន្តែ Cristiano គឺជាមិត្តរួមជាតិរបស់ខ្ញុំ ហើយវាអយុត្តិធម៌ណាស់ ដែលត្រូវឲ្យខ្ញុំជ្រើសរើសយកនរណាម្នាក់ ដែលល្អជាងនោះ ” ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ Barca ចាប់ផ្តើមព្រួយចិត្តខ្លាំង ខ្លាចតារាឆ្នើមរបស់ខ្លួនម្នាក់ ដើរចេញពីក្លិបដោយគ្មានតម្លៃខ្លួន នៅឆ្នាំ ២០២២

យោងតាមរបាយការណ៍ចុងក្រោយមួយបានបង្ហាញថាពេលនេះក្រុម Barcelona កំពុងតែមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ ទាក់ទងនឹងផែនការអនាគតរបស់ខ្សែប្រយុទ្ធ Ousmane Dembele ។

Ousmane Dembele 

ជាក់ស្តែងកីឡាករវ័យ ២៣ ឆ្នាំរូបនេះ មិនទាន់បានចុះកុងត្រាថ្មីនៅឡើយនោះទេ នៅឯទឹកដី Camp Nou ដោយវាបានបង្កើតឲ្យមានការរំពឹងទុកជាច្រើនទាក់ទងនឹងអនាគតរបស់គេ ជាមួយក្លិបធំៗនៅអឺរ៉ុបផ្សេងទៀត ដែលកំពុងមានចំណាប់អារម្មណ៍ចង់ចុះហត្ថលេខាលើគេ ។

Ousmane Dembele

មិនតែប៉ុណ្ណោះកិច្ចសន្យាបច្ចុប្បន្នរបស់ Dembele គ្រោងនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២២ ដែលនោះមានន័យថាក្នុងរយៈពេលត្រឹមតែ ១៣ ខែទៀតប៉ុណ្ណោះ ដែលខ្សែប្រយុទ្ធរូបនេះអាចមានសិទ្ធិចរចាជាមួយក្លឹបដទៃទៀត ដើម្បីត្រៀមទទួលយកការផ្លាស់ប្តូរមួយ ដោយគ្មានតម្លៃខ្លួន ។

ហើយយ៉ាងណាមិញយោងតាមការចុះផ្សាយរបស់ពី Sport ឥឡូវនេះបានអះអាងថា Barca យល់ថា Dembele បានរៀបចំផែនការរបស់គេរួចរាល់ហើយ ខណ:ពួកគេក៏បានដឹងទៀតថា តើជំហានបន្ទាប់របស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ នឹងទៅជាយ៉ាងណា ។

Ousmane Dembele

លើសពីនេះ របាយការណ៍ខាងលើបានបញ្ជាក់ទៀតថា បើទោះជាក្រុម Barcelona ព្យាយាមលក់ Dembele ចេញនៅរដូវក្តៅនេះក៏ដោយ ប៉ុន្តែកីឡាកររូបនេះបានទទូចថាគេនឹងមិនចាកចេញពីក្លឹបនោះទេ ដែលវាមានន័យថានឹងធ្វើឲ្យកុងត្រារបស់គេ អាចបន្តរហូតដល់ផុតកំណត់ ។

គួរបញ្ជាក់ថាក្រុម Barca កំពុងមានក្តីបារម្ភកាន់តែខ្លាំងឡើង ដោយពួកគេត្រូវប្រឈមមុខជាមួយនឹងការខាតបង់ហិរញ្ញវត្ថុដ៏ធំមួយ ។ រំលឹកថា Barca បានចុះហត្ថលេខានាំយក Dembele មក កាលពីខែសីហាឆ្នាំ ២០១៧ ក្នុងតម្លៃ ៩៦ លានផោន ដែលអាចនឹងកើនឡើងដល់ ១៣២ លានផោនផងដែរ ៕

ប្រភព: Daily Mail