ដោយសារតែកីឡាករ Man City រូបនេះ ទើបធ្វើឲ្យលោក Emery ចូលមកដឹកនាំក្រុមនៅ Premier League

អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal លោក Unai Emery បាននិយាយថាគាត់ត្រូវបានលើកទឹកចិត្តឱ្យចូលមកធ្វើការនៅក្របខ័ណ្ឌ Premier League ដោយខ្សែបម្រើក្លឹប Manchester City កីឡាករ David Silva ។

គួរបញ្ជាក់ថា Silva ធ្លាប់បានលេងឱ្យលោក Emery នៅអំឡុងពេលគាត់ដឹកនាំនៅក្រុម Valencia , មុនពេលកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានផ្លាស់ប្តូរមកកាន់ក្រុម Man City នៅឆ្នាំ 2010 ។

យ៉ាងណាមិញលោក Emery បានចូលមកដឹកនាំក្រុមនៅទឹកដី Emirates កាលពីរដូវក្តៅនេះ ខណ:លោកជាអ្នកដែលមកជំនួសតំណែងបន្តពីលោក Arsene Wenger ដែលបានចំណាយរយៈពេល 22 ឆ្នាំជាមួយក្រុម Arsenal ។

មិនតែប៉ុណ្ណោះដោយថ្លែងទៅកាន់វិទ្យុអេស្ប៉ាញ Cadena Cope លោក Emery បានរំលឹកឡើងវិញពីរបៀបដែលកីឡាករ Silva បានណែនាំឲ្យមកដឹកនាំក្រុមកំពូលនៅអង់គ្លេស ក្នុងកំឡុងពេលពួកគេទាំងពីរបានជួបគ្នា ។

លើសពីនេះលោក Emery បាននិយាយថា ៖  ” នៅចុងបញ្ចប់នៃរដូវកាលមុនខ្ញុំបានជួប David Silva នៅក្នុងជណ្តើរយន្តមួយក្នុងទីក្រុង Valencia ហើយគាត់បាននិយាយថា ‘ លោកគ្រូ! បើជាអាច អ្នកគួរតែទៅដឹកនាំនៅប្រទេសអង់គ្លេស់ ‘ ។ ” ៕

ប្រភព: 90min

 

 

មតិយោបល់