ដោយសារឲ្យថ្លៃទាបពេក ក្លឹបកំពូលមួយនៅអង់គ្លេស ខកឱកាសនាំយក Rodrygo ទៅចូលរួម

Rodrygo Goes ដែលជាតារាឆ្នើមវ័យក្មេងលេចធ្លោមួយរូបរបស់ Real Madrid បានខិតកៀកនឹងការផ្ទេរទៅកាន់ក្លឹបយក្សមួយ មុនមកចូលរួមជាមួយនឹងក្លឹបអធិរាជស។

Real Madrid បានសំរេច ក្នុងការចុះហត្ថលេខានាំយក ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះមកចូលរួម កាលពីរដូវក្ដៅឆ្នាំ ២០១៨ ដោយពួកគេបានចំណាយ ៤៥លានអឺរ៉ូសំរាប់ក្លឹប Santos សំរាប់ការដោះដូរ។

លោក Elano Blumer ជាគ្រូបង្វឹកក្រុម Santos ដែលផ្ដល់ឱកាសសំរាប់ Rodrygo បង្ហាញខ្លួនលើទីលានលើកដំបូងសំរាប់ក្រុមឈុតធំ បានអះអាងថា កីឡាករវ័យក្មេងរូបនេះ កៀកនឹងផ្ទេរទៅកាន់ក្លឹបកំពូលនៅអង់គ្លេស Liverpool។

លោកបានថ្លែងប្រាប់ ESPN ថា៖ “មានការចាប់អារម្មណ៍ខ្លាំងពី Liverpool សំរាប់កីឡាករវ័យក្មេងរូបនេះ នៅពេលដែលគេលេងនៅក្រុមយុវជន ហើយពួកគេចង់បានរូបគេ ប៉ុន្ដែសំណើមានតំលៃទាប។

“បន្ទាប់មក មានសំណើពីក្លឹប Real Madrid។ ខ្ញុំបានពិភាក្សាជាមួយក្លឹប ហើយខ្ញុំបានប្រាប់ពួកគេថាក្មេងប្រុសម្នាក់នេះសក្ដិសមនឹងការភ្នាល់ ហើយវាជាអ្វីដែលខ្ញុំបានធ្វើការជាមួយគេ។

លោក Blumer យល់ច្បាស់ពីសមត្ថភាពរបស់ Rodrygo ជាងនរណាៗទាំងអស់ ហើយលោកដឹងថារូបគេជាកីឡាករដែលមានគុណភាព តាំងពីដំបូង។

លោកបានបន្ដថា៖ “គេបានបង្ហាញរួចរាល់ថាគេមានសមត្ថភាពតាំងពីក្មេងវ័យ។ មានកីឡាករតិចណាស់ ដែលបែបនេះ នៅពេលដែលពួកគេនៅក្មេង។ គេមានភាពចាស់ទុំ និង មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សំរាប់ការប្រកួត។

“គេគឺជាអំណោយបច្ចេកទេស ហើយគេមានការគ្រប់គ្រងបាល់បានល្អជាមួយនឹងការបំលាស់ទីរបស់គេ។ ហេតុដូច្នេះ គេមិនចាំបាច់ចំណាយពេល ដើម្បីសម្របខ្លួនជាមួយជម្រើសដំបូង។”

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ តារា​ឆ្នើម Chelsea មួយ​រូប ប្រាប់​ត្រង់ៗ​ថា​ក្លឹប​បដិសេធ​មិន​ព្រម​លក់​ខ្លួន​ចេញ​ឲ្យ Barcelona

តាម​ការ​លើក​ឡើង​របស់​តារា​ឆ្នើម Willian ​បាន​ទម្លាយ​ថា​កន្លង​មក​ពិត​ជា​ធ្លាប់​មាន​សំណើ​របស់​ក្លឹប FC Barcelona ចង់​ទាញ​យក​រូប​គេ​ចេញ​ពី​ទឹកដី Stamford Bridge ពិត​មែន។ ជាង​នេះ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ថែម​ទាំង​និយាយ​ថា​បាន​ជជែក​ជាមួយ​គ្រួសារ​ពី​ការ​ផ្លាស់ប្តូរ​ទៀត​ផង តែ​ទី​បំផុត​បន្ត​រួមរស់​ក្នុង​ទីក្រុង​ឡុងដុង ប្រទេស​អង់គ្លេស​ដដែល។

Willian

Willian ​បាន​ប្រាប់​សារព័ត៌មាន DAZN ថា៖ “Barcelona ​បាន​ដាក់​សំណើ​ចង់​បាន​រូប​ខ្ញុំ ប៉ុន្តែ​ក្លឹប Chelsea ពេល​នោះ​បាន​ច្រាន​ចោល​មិន​ទទួល​យក”។

Willian

រូប​គេ​បន្ត៖ “វា​ក៏​ជា​ពេល​ដែល​ខ្ញុំ​បាន​ជជែក​ពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ ត្បិត​អី​យើង​ស្រលាញ់​ការ​រស់នៅ​ទី​នេះ​ក៏​ដោយ ប៉ុន្តែ​ដោយ​សារ​កត្តា​មួយ​ចំនួន​ក៏​រុញ​ឲ្យ​យើង​បន្ត​នៅ​ទី​នេះ​ដដែល”។

Willian និងមិត្តរួមក្រុម

បញ្ជាក់​ថា Willian គឺ​ជា​កីឡាករ​ដែល​ស្នង​អាវ​លេខ ១០ បន្ទាប់​ពី Hazard នា​រដូវ​កាល ២០១៩/២០ ហើយ​រូប​គេ​រក​បាន ២ គ្រាប់​និង Assist ២ លើក​រួច​មក​ហើយ៕

ប្រភព៖ FoxSportAsia