ដោយសារ Perez ធ្វើផ្ទុយពីបំនងរបស់ខ្លួន ទើប Zidane សំរេចចិត្តចាកចេញពី Real Madrid

លោក Zinedine Zidane បានលាលែងពីតំណែងអ្នកចាត់ការក្លឹប Real Madrid ៥ថ្ងៃបន្ទាប់ពី លោកជួយអោយក្រុមយក្សអេស្ប៉ាញ ឈ្នះពាន Champions League បីរដូវកាលជាប់គ្នា។ ហើយការប្រកាសនេះ បានធ្វើអោយមានភាពភ្ញាក់ផ្អើល សំរាប់អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក ហើយស្ថានភាពក្លឹបកាន់តែយ៉ាប់យ៉ឺន ក្រោយតារាឆ្នើម Cristiano Ronaldo ចាកចេញពីក្លឹបម្នាក់ទៀត។

ក្រោយមកក្លឹបក៏បានតែងតាំងលោក Julen Lopetegui ប៉ុន្ដែ អតីតគ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញរូបនេះ ត្រូវបានបណ្ដេញចេញ ក្រោយបរាជ័យ ៥-១ ក្នុងការប្រកួតទល់នឹង Barcelona នៅក្នុងជំនួប El Clasico ហើយពេលនេះ អតីតប្រធានក្លឹប ស្ដេចសលោក Ramon Calderon បានទំលាយហេតុផលនៅពីក្រោយ ការចាកចេញយ៉ាងតក់ក្រហល់របស់លោក Zidane។

ប្រធានក្លឹបបច្ចុប្បន្នលោក Florentino Perez បានបដិសេធ លក្ខខណ្ឌមួយចំនួនដែលលោក Zidane ចង់បានទើបឈានដល់ការសំរេចចិត្តបែបនេះ។

លោក Calderon បាននិយាយថា៖ “គាត់[Zidane] មានបំណងចង់រក្សាទុក Cristiano ហើយលក់ Bale ចេញ។ ប្រធានក្លឹប បានយល់ផ្ទុយពីនេះ។ Zidane ក៏មានបំណងច់ងបានកីឡាករ និង លក់កីឡាករចេញមួយចំនួនផងដែរ ក្រៅពី Bale ប៉ុន្ដែអ្វីៗមិនដូចការស្នើសុំឡើយ ដូច្នេះហើយបានជាគាត់សំរេចចិត្តចាកចេញ។”

ប្រភព៖ Bleacher Report

មតិយោបល់