ដំណឹងល្អ! Ronaldo ត្រូវបានកោះហៅអោយចូលរួមប្រកួតអោយ ជម្រើសជាតិព័រទុយហ្គាល់វិញហើយ

Cristiano Ronaldo បានត្រលប់មកចូលរួមជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់វិញហើយ បន្ទាប់ពីគ្រូបង្វឹក Fernando Santos បានជ្រើសរើសកីឡាករសំរាប់ ការប្រកួតជម្រុះ Euro 2020 នាពេលខាងមុខនេះទល់នឹងក្រុម អ៊ុយក្រែន និង ស៊ែប។

Ronaldo បានចូលរួមជាមួយនឹងតារាឆ្នើមជាច្រើនដូចជា Guedes, André Silva, Nelson Semedo y William Carvalho. Joao Cancelo, Pepe និង Beto។

ហើយខ្សែប្រយុទ្ធរបស់ក្រុម Juventus ត្រូវបានគេរំពឹងថា អាចនឹងចូលលេងសំរាប់ការប្រកួតនៅក្នុងផ្ទះនៅខែមីនានេះ ទល់នឹងក្រុមអ៊ុយក្រែន និង ស៊ែប ដែលនឹងធ្វើដំនើរមកប្រកួតនៅទីក្រុងលីសបុន។

គួររំលឹកថា វាជាលើកដំបូងដែល ម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះ ត្រូវបានកោះហៅមកចូលរួមជាមួយក្រុមជម្រើសជាតិ បន្ទាប់ពីក្រុមព័រទុយហ្គាល់ ធ្លាក់ចេញពីការប្រកួត World Cup វគ្គ១៦ក្រុមចុងក្រោយនៅ រុស្ស៊ី។

កីឡាកររបស់ក្រុមព័រទុយហ្គាល់ ដែលត្រូវបានកោះហៅមានដូចជា៖ Beto, Jose Sa, Rui Patricio; Joao Cancelo, Nelson Semedo, Jose Fonte, Pepe, Ruben Dias, Mario Rui, Raphael Guerreiro; Danilo Pereira, Ruben Neves, William Carvalho, Bruno Fernandes, Joao Mario, Joao Moutinho, Pizzi; Bernardo Silva, Goncalo Guedes, Rafa, Andre Silva, Cristiano Ronaldo, Diogo Jota, Dyego Sousa, Joao Felix៕

ប្រភព៖ AS

មតិយោបល់