ដំណឹងល្អ! United ជិតទិញបានកីឡាករទី ២ បន្ទាប់ពី Van de Beek

ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងតែត្រៀមបើកទ្វារទទួលសមាជិកថ្មីម្នាក់មកពីក្រុម Porto ខណៈការពិភាក្សាគ្នាបានដំណើរការទៅយ៉ាងរលូន ស្របពេលកីឡាករមួយរូបនោះក៏មានកូនចិត្តចង់មកចូលរួមនៅ Old Trafford ទៀតផង។

Ole Gunnar Solskjaer

យោងទៅតាមរបាយការណ៍ដែលទទួលបានពីគេហទំព័រ Correio da Manha បានឲ្យដឹងថា ម្ចាស់ដី Old Trafford បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនមួយចំនួនជាមួយនឹង Alex Telles រួចរាល់ហើយ នៅឡើយតែនិយាយតម្លៃខ្លួនតែប៉ុណ្ណោះ។ តែយ៉ាងណាមិញ វាត្រូវបានគេដឹងថា Porto អាចនឹងលក់កីឡាករដែលសល់កុងត្រាមួយឆ្នាំនេះទៅ Man Utd ក្នុងតម្លៃប្រមាណ ២៣ លានផោន។

Alex Telles
Alex Telles

គួររំឭកដែរថា កុងត្រារវាង Telles និងក្រុម Porto នឹងត្រូវផុតកំណត់នាឆ្នាំ ២០២១ ស្របពេលដែលខ្សែការពាររូបនេះតែងប្រាថ្នាចង់ទៅលេងនៅលីគកំពូលៗ ក៏ដូចជាសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនថែមទៀត។ ប្រភពខាងលើបន្ថែមថា ប្រសិនបើការចុះកុងត្រាទទួលបានជោគជ័យ នោះកីឡាករវ័យ ២៧ ឆ្នាំអាចនឹងទទួលបាន ៧៥ ០០០ ផោន/សប្ដាហ៍នៅ Old Trafford៕

ប្រភព: Sportskeeda

អានអត្ថបទបន្ទាប់៖ មិនមែន R9 និង CR7 តែ Mourinho ចុចឈ្មោះ ៣ រូបនេះជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់

ខ្សែប្រយុទ្ធកំពូលដូចជា Ronaldo ប្រេស៊ីល និង Cristiano Ronaldo មិនបានស្ថិតនៅក្នុងជម្រើសជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលជ្រើសរើសដោយគ្រូបង្វឹក​ Jose Mourinho នោះទេ។

Cristiano Ronaldo

ដោយឡែកគ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham Hotspur បែរជាចុចឈ្មោះកីឡាករ ៣ រូបផ្សេងទៀត ដែលលោកគិតថា សក្តិសមនឹងទទួលបានតំណែងជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ទៅវិញ។ លោក Mourinho ប្រាប់ទៅកាន់បណ្ដាញសារព័ត៌មានថា៖ “សម្រាប់ខ្ញុំ កីឡាករដែលល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រនោះគឺ Messi, Pele និង Maradona”។

Messi
Jose Mourinho

គួររំឭកដែរថា Jose Mourinho ត្រូវបានគេទទួលស្គាល់ថាជា គ្រូបង្វឹកដែលមានបទពិសោធន៍ក្រាស់ក្រែលមួយរូប ពោលគឺបានប្រឡូកនៅក្នុងវិស័យជាគ្រូបង្វឹកអស់រយៈពេលប្រមាណជិត ២០ ឆ្នាំ ហើយនិងបានដឹកនាំក្រុមកំពូលៗនៅតំបន់អឺរ៉ុបដូចជា Chelsea, Inter Milan, Porto, Real Madrid, Manchester United និងបច្ចុប្បន្នក្រុម Tottenham Hotspur ផងដែរ៕

ប្រភព: Sportskeeda