តម្លៃ​ខ្លួន Ronaldo កំពុង​ធ្លាក់​ចុះ​ខ្លាំង បើ​ធៀប​នឹង​ពេល​ដំបូង​ក្រោយ​ដើរ​ចេញ​ពី R.Madrid

នៅ​ពេល​ដើរ​ចេញ​ពី​ក្លឹប Real Madrid មក​ផ្លាស់​អាជីព​នៅ​ទ្រនំ​ថ្មី​នៃ​ទឹកដី​អ៊ីតាលី កាល​នោះ​តម្លៃ​ខ្លួន​របស់ Cristiano Ronaldo ​ថ្លៃ​ដល់​ទៅ ១០០ លាន​អឺរ៉ូ ពោល​រាប់​ចូល​ជា​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​មួយ​សម្រាប់​កីឡាករ​ដែល​មាន​អាយុ​ស្រករ​ ៣៤ ឆ្នាំ។

Cristiano Ronaldo
Cristiano Ronaldo

ប៉ុន្តែ​តម្លៃ​នេះ​សោត​បាន​មាន​ការ​ធ្លាក់​ចុះ​ម្តង​បន្តិច ហើយ​គិត​មក​ទល់​ថ្ងៃ​ទី ១២ ធ្នូ ឆ្នាំ ២០១៩ គឺ​របាយការណ៍​ព្យាករណ៍​មួយ​បាន​បង្ហាញ​ថា​តម្លៃ​ខ្លួន CR7 បន្ត​ធ្លាក់​អស់ ២៥ លាន​អឺរ៉ូ​ហើយ។

ចន្លោះ​ពេល​កន្លះ​ឆ្នាំ​ដំបូង នា​ខែ​មិថុនា Ronaldo នៅ​មាន​តម្លៃ​ខ្លួន ៩០ លាន​អឺរ៉ូ លុះ​ឆ្លង​ដល់​កន្លះ​ឆ្នាំ​បន្ទាប់​មក​ទល់​ខែ​ធ្នូ​ធ្លាក់​មក​ត្រឹម ៧៥ លាន​អឺរ៉ូ​ប៉ុណ្ណោះ៕

ប្រភព៖ FootballArena

អានអត្ថបទបន្ទាប់៖ Liverpool មិន​ធ្លាប់​សូម្បី​ម្តង ខណៈ​ក្លឹប​ទាំង​នេះ​ឈ្នះ​ពាន Club World Cup ច្រើន​បំផុត

នៅ​ឆ្នាំ ២០១៩ នេះ ក្រុម​ហង្ស​ក្រហម Liverpool ត្រូវ​មាន​កាតព្វកិច្ច​ចូល​តតាំង​ពាន​រង្វាន់ Club World Cup ជា​លើក​ទី​ពីរ​ក្នុង​ប្រវត្តិសាស្រ្ត ​ក្រោយ​ទទួល​ជ័យជម្នះ​នៅ​ពាន​រង្វាន់​អឺរ៉ុប​កាល​ពី​រដូវ​កាល ២០១៩/២០។

Real Madrid
ពាន CWC

បច្ចុប្បន្ន​ហង្ស​ក្រហម​កំពុង​រង់ចាំ​ក្រុម​ដែល​ត្រូវ​ឡើង​មក​ប៉ះ​គ្នា​នៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ មុន​បន្ត​ចាប់​យក​ឱកាស​ឆ្ពោះ​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ។ កាល​ពី​ឆ្នាំ ២០០៥ Liverpool បាន​ឈ្នះ​ត្រឹម​ជើង​ឯក​រង​នៃ​ពាន​រង្វាន់​នេះ ក្រោយ​ចាញ់ Sao Paulo នៅ​លទ្ធផល ១-០។

តើ​អ្នក​ដឹង​ទេ​ក្រុម​ណា​ខ្លះ​ដែល​ឈ្នះ​ពាន​រង្វាន់ CWC ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត ចាប់​តាំង​ពី​ការ​បង្កើត​នៅ​ឆ្នាំ ២០០០?

  • Real Madrid ៤ លើក
  • Barcelona ៣ លើក
  • Corinthians ២ លើក
  • Sao Paulo ១ លើក
  • AC Milan ១ លើក
  • Interncional ១ លើក
  • Man Utd ១ លើក
  • Inter Milan ១ លើក
  • Bayern Munich ១ លើក