តវ៉ា​ក្តី​ជាមួយ UEFA ក្លឹប M.City ​ប្រើ​សុទ្ធ​តែ​អ្នក​ច្បាប់​ល្បី​ឈ្មោះ មួយ​ថ្ងៃ​ហ៊ាន​ឲ្យ​ដល់​ទៅ

ក្លឹប Manchester City ​បច្ចុប្បន្ន​ហាក់​កំពុង​វិលវល់​ខ្លាំង​ពាក់ព័ន្ធ​នឹង​បញ្ហា​ជាមួយ UEFA ​ក្រោយ​សមាគម​បាល់ទាត់​អឺរ៉ុប​បាន​សម្រេច​ដក​ឈ្មោះ​របស់​ពួក​គេ​ចេញ​ពី​ការ​ប្រកួត​ពាន​រង្វាន់​អឺរ៉ុប​ដល់​ទៅ ២ រដូវ​កាល ក្រោយ​រក​ឃើញ​ថា​ល្មើស​ច្បាប់ FFP។

Manchester City
Pep Guardiola

យ៉ាងណាមិញ​មេឃ​ខៀវ​នៅ​ទឹក​ដី​អង់គ្លេស​មួយ​នេះ មិន​ព្រម​ដក​ថយ​ស្រួលៗ​ទេ ដោយ​ខ្លួន​បាន​បើក​ការ​តវ៉ា ដែល​ក្តី​តវ៉ា​នេះ​កំពុង​តែ​អនុវត្ត​ក្រោម​ការ​សម្របសម្រួល​ដោយ​មេធាវី​ល្បី​ឈ្មោះ​មួយ​រូប​គឺ​លោក David Pannick ដែល​ក្លឹប Manchester City បាន​ជួល​យក​មក ដោយ​ក្នុង​មួយ​ថ្ងៃ​ចំណាយ​លើ​ថ្លៃ​ឈ្នួល​ដល់​ទៅ ២០ ០០០ ផោន​ឬ​ខ្ទង់ ២៥ ០០០ ដុល្លារ​អាមេរិក​ឯ​ណោះ។

David Pannick

តាម​ប្រភព​ពី Mirror បាន​ឲ្យ​ដឹង​ថា​ Pannick គឺ​ជា​អ្នក​ច្បាប់​ល្បី​ឈ្មោះ​មួយ​រូប ដែល​ធ្លាប់​ស្ថិត​ក្នុង​ការ​សម្របសម្រួល​ទាក់ទិន​នឹង​បញ្ហា​នៃ​ការ​ដក​ឈ្មោះ​ចក្រភព​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប​កន្លង​ទៅ។

Manchester City

រំឭក​ថា​ដើម​ចម​នៃ​ការ​ទទួល​ពិន័យ​ធ្ងន់ធ្ងរ​ខាង​លើ ត្រូវ​បាន​គេ​ដឹង​ថា​ដោយសារ​តែ​ការ​លេចធ្លាយ​ឯកសារ​ក្នុង Email របស់​ក្លឹប Man City ក្រោម​ថ្វី​ដៃ​របស់ Hacker សញ្ជាតិ​ព័រទុយហ្គាល់​មួយ​រូប ហើយ​សព្វថ្ងៃ​រូប​គេ​ក៏​កំពុង​ស្ថិត​ក្រោម​ការ​កាត់ទោស​របស់​តុលាការ​ផង​ដែរ៕

ប្រភព៖ BeSoccer

អានអត្ថបទបន្ទាប់៖ Courtois រត់​ទៅ​ប្រាប់​អាជ្ញាកណ្ដាល​ថា​មាន​គេ​លួច​ធ្វើ​រឿង​មួយ​ដាក់​ខ្លួន ពេល​ចាញ់ Levante ១-០

Thibaut Courtois ត្រូវ​បាន​គេ​ដឹង​ថា​បាន​ប្រាប់​ទៅ​កាន់​លោក​អាជ្ញាកណ្តាល Hernandez Hernandez ជុំវិញ​សកម្មភាព​រាំងស្ទះ​ការ​លេង​របស់​ខ្លួន​មួយ​នៅ​លើ​ទីលាន​ប្រកួត​ នា​ជំនួប​ Levante ទល់ Real Madrid ដែល​ស្តេច​ស​បរាជ័យ ១-០ កន្លង​មក។

Hernandez Hernandez
Thibaut Courtois

អ្នកចាំទី​សញ្ជាតិ​បែលហ្សិក​បាន​ប្រាប់​ឲ្យ​អាជ្ញាកណ្ដាល​បាន​ដឹង​ថា​ខ្លួន​ត្រូវ​បាន​នរណា​ម្នាក់​ព្យាយាម​បាញ់​ភ្លើង​ឡាស៊ែរ​មក​ចំ​ភ្នែក ដើម្បី​រាំងស្ទះ​មិន​ឲ្យ​លោក​អាច​ធ្វើ​ការ​សង្រ្គោះ​បាល់​បាន​ល្អ។

តាម​ការ​បញ្ជាក់​របស់​លោក Hernandez និយាយ​ថា៖ “នៅ​នាទី ៤៨ ខ្ញុំ​ត្រូវ​បាន Courtois គេ​ប្រាប់​ថា​មាន​ការ​បញ្ចាំង​ភ្លើង​ប៊ិច​ឡាស៊ែរ​មក​លើ​គ្រាប់​ភ្នែក​របស់​គេ ហើយ​នៅ​ពេល​នោះ​អ្នក​គ្រប់គ្រង​ផ្នែក​កីឡដ្ឋាន​ក៏​បាន​ដឹង​រឿង​នេះ​ដែរ លុះ​ក្រោយ​មក​វា​ក៏​លែង​កើត​មាន​បញ្ហា​នោះ​ម្តង​ទៀត”។

Hernandez Hernandez

បញ្ជាក់​ថា​បើ​តាម​ច្បាប់ ក្រុម​ម្ចាស់​ដី Levante ដែល​ជា​អ្នក​គ្រប់គ្រង​ស្ថានភាព​ក្នុង​ការ​ប្រកួត នឹង​ចាំ​បាច់​ត្រូវ​រង​ការ​ពិន័យ​ពី​សហព័ន្ធ ត្បិត​វា​ជា​កំហុស​ដែល​កើត​ឡើង​តែ​ម្តង​ក៏​ដោយ៕

ប្រភព៖ BeSoccer