តារាកំពូល Bayern ម្នាក់នឹងអវត្តមានទាំងពីរប្រកួតក្នុងពាន UCL ទល់ក្រុម Liverpool

កីឡាករ Thomas Muller បានទទួលការពិន័យពីរប្រកួតដោយ UEFA ដែលនោះមានន័យថាខ្សែប្រយុទ្ធនេះនឹងអវត្តមានក្នុងការប្រកួតទាំង ២ ជើងនៃពានរង្វាន់ Champions League វគ្គ 16 ក្រុមចុងក្រោយរបស់ក្លិប Bayern Munich ជាមួយនឹងក្លិប Liverpool ។

គួររំលឹកថាខ្សែប្រយុទ្ធវ័យ 29 ឆ្នាំរូបនេះត្រូវបានបណ្តេញចេញ ក្រោយលោតធាក់ចំក្បាលរបស់កីឡាករ Nicolas Tagliafico ក្នុងអំឡុងការប្រកួតជាមួយ Ajax ដោយបញ្ចាប់ទៅជាមួយលទ្ធផល 3-3 កាលពីខែមុន ដែលវាក៏ជាការប្រកួតលើកចុងក្រោយរបស់ក្រុម Bayern សម្រាប់ពូល E ផងដែរ ។

យ៉ាងណាមិញខ្សែប្រយុទ្ធសញ្ជាតិអាឡឺម៉ង់រូបនេះបានផ្ញើសារសុំទោសទៅកាន់កីឡាករ Tagliafico បន្ទាប់ពីហេតុការណ៍នេះកើតឡើង ហើយឥឡូវនេះ Muller ត្រូវបានផ្តន្ទាទោសដោយ UEFA ដោយពិន័យមិនឲ្យចូលលេងចំនួនពីរប្រកួតក្នុងពានរង្វាន់នេះ ៕

ប្រភព: Metro