តារាង Top Scorer នៅ UCL ប្រែប្រួលយ៉ាងណា ក្រោយការប្រកួតសប្ដាហ៍ទី១បញ្ចប់

ការប្រកួត Champions League វគ្គ១៦ក្រុមសប្ដាហ៍ទី១ ទើបតែបានបញ្ចប់ ហើយការប្រកួតនឹងមានជាហូរហែរនៅសប្ដាហ៍បន្ដបន្ទាប់ ខណៈតំណែង Top Scorer នៅមិនទាន់មានការប្រែប្រួលនៅឡើយទេ។

បច្ចុប្បន្នខ្សែប្រយុទ្ធ Robert Lewandowski របស់ក្រុម Bayern Munich កំពុងនាំមុខជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេនៅ UCL រដូវកាលនេះ ជាមួយនឹងគ្រាប់បាល់៨គ្រាប់ តាមពីក្រោយដោយខ្សែប្រយុទ្ធឆ្នើម Lionel Messi របស់ Barcelona។

បន្ទាប់មក កីឡាករ Edin Dzeko, Neymar, Andrej Kramaric, Dusan Tadic, Paulo Dybala និង Moussa Marega រកបានម្នាក់៥គ្រាប់ ខណៈដែល Harry Kane, Antoine Griezmann, Mauro Icardi, Karim Benzema, Kylian Mbappe និង Raphael Guerreiro រកបានម្នាក់៤គ្រាប់ផងដែរ។

មតិយោបល់