តារាឆ្នើម R.Madrid ត្រៀមជួបជាមួយប្រធានក្លឹបលោក Perez ដើម្បីស្នើសុំប្រាក់ឈ្នួលថ្មី ឲ្យដូច Bale

យោងតាមរបាយការណ៍ពី Diario Gol បានរាយការណ៍ថាកីឡាករ Karim Benzema យល់ថាកិច្ចសន្យាបច្ចុប្បន្នរបស់គេ មិនធ្វើឱ្យមានភាពសមស្របនៅក្នុងក្លឹបនេះទេ ហើយកីឡាករសញ្ជាតិបារាំងរូបនេះត្រូវបានគេរាយការណ៍ថាចង់បានប្រាក់ឈ្នួលពីក្រុម Real Madrid បន្ថែមទៀត ។

មិនតែប៉ុណ្ណោះរបាយការណ៍នេះបាននិយាយទៀតថា Benzema នឹងជួបជាមួយប្រធានក្លឹប Real Madrid លោក Florentino Perez ក្នុងក្តីសង្ឃឹមថានឹងទទួលបានកិច្ចព្រមព្រៀងថ្មី ដែលអាចស្មើទៅនឹងមិត្តរួមក្រុម Gareth Bale ដែរ ។

គួរបញ្ជាក់ថាបច្ចុប្បន្ន Bale អាចរកប្រាក់បាន ១៧ លានអឺរ៉ូក្នុងមួយរដូវកាល ហើយកីឡាករសញ្ជាតិបារាំងរូបនេះចង់បានចំនួនប្រហាក់ប្រហែលនឹងតួលេខនេះផងដែរ ខណ:ដែលកិច្ចសន្យាថ្មីរបស់គេ ដែលនឹងដំណើរការរហូតដល់ឆ្នាំ ២០២៣ ។

ទន្ទឹមនឹងនេះដែលកីឡាករ Real Madrid ចំនួន ៥ នាក់ បច្ចុប្បន្នកំពុងរកលុយបានច្រើនជាង Benzema ហើយខ្សែប្រយុទ្ធរូបនេះច្បាស់ជាចង់ផ្លាស់ប្តូរប្រាក់ពលកម្មរបស់គេ ដោយសារតែគេធ្លាប់បានជួយក្រុមនេះអស់រយ:ពេលយូរមកហើយ ៕

ប្រភព: FoxspotsAsia