តារាឆ្នើមនៅ La Liga ម្នាក់ ទម្លាយឲ្យដឹងថាក្លឹប Man Utd បានទាក់ទងមកចង់បានខ្លួនគេ នៅរដូវក្តៅនេះ

ក្រុមបិសាចក្រហម Manchester United បានចុះហត្ថលេខាលើកីឡាករថ្មីៗចំនួន ៣ នាក់ប៉ុណ្ណោះនៅក្នុងរដូវកាលដោះដូរកីឡាករនារដូវក្តៅនេះ ប៉ុន្តែនេះមិនមែនមានន័យថាពួកគេមិនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាបន្ថែមទៀតនោះទេ ។

ជាក់ស្តែងមួយក្នុងចំនោមគោលដៅនៅរដូវក្តៅរបស់ពួកគេ គឺបានផ្តោតទៅលើកីឡាករ Inaki Williams ដែលមានសមត្ថភាពខ្ពស់នៅក្នុងការប្រយុទ្ធ ខណ:ដែលក្លឹប Man United ពិតជាចង់បានកីឡាករខ្លាំង ។

ដូចដែលបានទំលាយ តារាឆ្នើមរបស់ក្លឹប Athletic Bilbao រូបនេះបានចុះកុងត្រារយៈពេល ៩ ឆ្នាំជាមួយក្លឹបគេ ហើយមានគំរោងស្នាក់នៅទីនោះ រហូតដល់ចុងបញ្ចប់នៃអាជីពរបស់ខ្លួន ។

មិនតែប៉ុណ្ណោះ Inaki Williams បានប្រាប់ Cadena Ser ថា ៖ “ ខ្ញុំមានការទាក់ទងពី Manchester United ប៉ុន្តែខ្ញុំមិនអាចប្រាប់អ្នកថាគាត់ជានរណាបានទេ ។ ជំរើសទី ១ របស់ខ្ញុំគឺត្រូវស្នាក់នៅក្លឹបនេះ និងចូលនិវត្តន៍នៅទីនេះ ។ ចូលរួមជាមួយ Real Sociedad? ទេខ្ញុំមិនអាចទៅទីនោះបានទេ ១០០ ភាគរយ” ៕

ប្រភព: FoxsportAsia