តារាឆ្នើម Chelsea ម្នាក់ នឹងយល់ព្រមចុះកុងត្រាថ្មី បើក្លឹបព្រមធានា លើលក្ខខណ្ឌពិសេសមួយសម្រាប់រូបគេ

កីឡាករ Callum Hudson-Odoi ចង់ទទួលបានការធានាមួយ ពីចំនួនពេលវេលាលេងរបស់គេនៅរដូវកាលក្រោយ ខណៈដែលក្រុម Chelsea សម្លឹងចង់រក្សាទុករូបគេ ជាមួយនឹងការផ្តល់ជូនកិច្ចព្រមព្រៀងថ្មីមួយ ។

យ៉ាងណាមិញខណៈដែល Eden Hazard ចាកចេញក្នុងតម្លៃខ្លួន 130 លានផោនទៅកាន់ក្លឹប Real Madrid នៅរដូវក្តៅខាងមុខនេះ កីឡាករ Hudson-Odoi នឹងសម្លឹងឃើញការចូលជំនួសកន្លែងរបស់ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករូបនេះ នៅក្នុងការចាប់ផ្តើមជម្រើសដំបូង ។

គួរបញ្ជាក់ថាកីឡាករវ័យក្មេងសញ្ជាតិអង់គ្លេសរូបនេះនៅសល់រយ:ពេលមួយឆ្នាំទៀត នៅលើកិច្ចសន្យាបច្ចុប្បន្នរបស់គេ ខណ:កំពុងផ្សាភ្ចាប់ជាមួយនឹងការផ្លាស់ប្តូរមួយទៅកាន់កន្លែងផ្សេងទៀត ហើយក្លឹបតោខៀវមានការស្ទាក់ស្ទើរក្នុងការបាត់បង់ កីឡាករវ័យក្មេងដែលមានទេពកោសល្យរូបនេះ នៅរដូវក្តៅខាងមុខ ។

មិនតែទោះជាយ៉ាងណាកាលពីពេលថ្មីៗនេះ ក្រុម Chelsea គ្រោងនឹងចងជើងកីឡាករ Hudson-Odoi ឲ្យស្នាក់នៅក្លឹបបន្តទៀត ជាមួយនឹងកិច្ចសន្យាថ្មីមួយ ប៉ុន្តែគេចង់បានការធានាមួយ ពីរចំនួនពេលវេលាលេងនៅក្នុងក្រុម បើសិនចង់ឲ្យរូបគេចុះហត្ថលេខាថ្មីនោះ ៕

ប្រភព: Daily Mail