តារាឆ្នើម Juventus ម្នាក់ ត្រៀមខ្លួនហើយស្រេច ក្នុងការចាកចេញពីក្រុម នៅខែមករាខាងមុខ

មិត្តរួមក្រុមក្រុម Juventus របស់កីឡាករ Cristiano Ronaldo  កីឡាករ Federico Bernardeschi អាចនឹងត្រូវចាកចេញពីក្លឹបនៅខែមករាខាងមុខ ប្រសិនបើរូបគេខកខានមិនបានធ្វើឱ្យអ្នកចាត់ការថ្មីលោក Maurizio Sarri ទទួលបានការពេញចិត្ត ។

ជាក់ស្តែងជាមួយនឹងចំនួនកីឡាករលើសតម្រូវការនៅឯក្លឹប ដូច្នេះពួកគេបង្ខំចិត្តដក Mario Mandzukic និង Emre Can ចេញពីក្រុមសម្រាប់ការប្រកួតត្រៀម UEFA Champions League ហើយក្រុម Juventus នៅតែសំឡឹងមើលកីឡាករមួយចំនួន ដើម្បីលក់ចេញនៅរដូវដោះដូរកីឡាករខាងមុខ ។

ហើយយ៉ាងណាមិញ Bernardeschi  កំពុងស្ថិតនៅជម្រើសពីក្រោយរបស់ Ronaldo, Dybala, Mandzukic និង Douglas Costa ខណ:ដែលគេក៏ត្រូវបានចាត់ទុកថាជាផ្នែកលើសតម្រូវការរបស់ក្រុមផងដែរ ។

មិនតែប៉ុណ្ណោះក្លឹប Barcelona ត្រូវបានគេយល់ថាបានចាប់អារម្មណ៍លើ Bernardeschi យ៉ាងខ្លាំង នៅក្នុងអំឡុងរដូវកាលដោះដូរកីឡាករនារដូវក្តៅនេះ ខណ:គេរំពឹងថាក្លឹបនៅអេស្ប៉ាញមួយនេះនៅតែចាប់អារម្មណ៍ធ្វើការផ្លាស់ប្តូរមួយ នៅខែមករាខាងមុខ ៕

ប្រភព: FoxsportAsia