តារាឆ្នើម Man City ម្នាក់ ត្រៀមខ្លួនផ្លាស់ទៅលេងក្លឹបនៅ Serie A នារដូវក្តៅខាងមុខនេះ

ក្រុម Manchester City មើលទៅហាក់ដូចជាអាចបាត់បង់កីឡាករសំខាន់ម្នាក់របស់ពួកគេមួយរូបនៅរដូវក្តៅខាងមុខនេះ ខណ:កីឡាករ Ilkay Gundogan កំពុងស្វែងរកការប្រកួតប្រជែងថ្មី ហើយមានក្លឹបកំពូលៗមួយចំនួនក៏កំពុងចាប់អារម្មណ៍លើគេខ្លាំងផងដែរ ។

យ៉ាងណាមិញអ្វីដែលចាប់អារម្មណ៍បំផុតនោះគឺក្លឹប Inter Milan ដែលកំពុងមានបំណងធ្វើការដេញថ្លៃមួយសម្រាប់កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ និងចង់នាំយករូបគេមកលេងនៅក្របខណ្ឌ Serie A នៅរដូវកាលក្រោយនេះ ។

មិនតែប៉ុណ្ណោះបើយោងតាមរបាយការណ៍ពី Tuttosport កំពុងរាយការណ៍ថាក្លឹប Inter មានឆន្ទៈក្នុងការចំណាយ 30 លានអឺរ៉ូសម្រាប់ Gundogan  ខណ:ដែលពួកគេនឹងត្រូវយកថវិការពីការលក់កីឡាករ Ivan Perisic វិញនៅរដូវកាលក្រោយនេះ ។

គួរបញ្ជាក់ថា Perisic ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុម Arsenal និងក្រុម Tottenham Hotspur ហើយសំណើផ្លាស់ប្តូររបស់កីឡាករសញ្ជាតិក្រូអាតរូបនេះ នឹងនាំមកនូវថវិការគ្រប់គ្រាន់សម្រាប់ចុះហត្ថលេខាលើ Gundogan វិញនៅរដូវក្តៅខាងមុខនេះ ៕

ប្រភព: FoxsportAsia

 

មតិយោបល់