តារាឆ្នើម Man Utd ម្នាក់ កាន់តែជិតដើរចេញពីក្លឹប ក្រោយកិច្ចព្រមព្រៀងជាមួយក្លឹបថ្មី ត្រូវបានធ្វើឡើង

ការចុះហត្ថលេខាដ៏ធំបំផុតរបស់ក្រុម Manchester United ជាមួយក្រុម Harry Maguire ពីក្រុម Leicester City បានធ្វើឲ្យកីឡាករ Marcos Rojo ក្លាយជាចំណែកលើសតម្រូវការរបស់ក្លឹប ។

ជាក់ស្តែងបើយោងតាមរបាយការណ៍របស់  Sport Witness បានអោយដឹងថាពេលនេះក្រុម United បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹបទួរគី Fenerbahce សម្រាប់ការផ្លាស់ប្តូរមួយសម្រាប់ខ្សែការពាររូបនេះ ។

យ៉ាងណាមិញរបាយការណ៍នេះបានអះអាងទៀតថានាយកផ្នែកកីឡារបស់ក្រុម Fenerbahce គឺលោក Damien Comolli បានត្រួតពិនិត្យការចរចារជាមួយក្រុម United ហើយឥឡូវនេះភាគីទាំងសងខាងបានឈានដល់កិច្ចព្រមព្រៀងមួយ ដែលនឹងឃើញ Rojo ចូលរួមជាមួយក្លឹបតួកគីមួយនេះ នៅក្នុងលក្ខខណ្ឌខ្ចីជើង ។

មិនតែប៉ុណ្ណោះកីឡាករវ័យ ២៩ ឆ្នាំរូបនេះនៅតែមានរយៈពេល ២ ឆ្នាំទៀត ដែលនៅសល់ក្នុងកិច្ចសន្យាបច្ចុប្បន្នរបស់គេ ប៉ុន្តែ Rojo មិនមាននៅក្នុងផែនការរបស់អ្នកចាត់ការក្រុម Ole Gunnar Solskjaer សម្រាប់រដូវកាលនេះនោះទេ  ៕

ប្រភព: FoxsportsAsia