តារាឆ្នើម Man Utd ម្នាក់ ត្រូវទម្លាយព្រមដើរចូល PSG តែត្រូវបរាជ័យវិញ​ ក្រោយ Neymar សម្រេចចិត្ត មិនចាកចេញ

កីឡាករ Paul Pogba ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃពលកម្មប្រមាណ ៤២៩,០០០ ផោនក្នុងមួយសប្តាហ៍ជាមួយនឹងក្លឹប Paris Saint-Germain នៅមុនថ្ងៃផុតកំណត់នៃរដូវកាលផ្ទេរកីឡាករ ប៉ុន្តែការផ្លាស់ប្តូរនេះត្រូវបានបញ្ចប់ ដោយសារតែការចាកចេញរបស់ Neymar ពីក្លឹប Barcelona មិនបានសំរេច ។

គួរបញ្ជាក់ថាខ្សែបម្រើសញ្ជាតិបារាំង ដែលធ្លាប់លេងនៅទឹកដី Old Trafford រយ:ពេលពីរបីឆ្នាំមកកនេះត្រូវបាន ក្លាយជាគោលដៅរបស់ក្លឹបជាច្រើនដូចជា Barcelona, ​​Real Madrid និង PSG នៅរដូវក្តៅនេះ ។

ហើយយ៉ាងណាមិញបើយោងតាមរបាយការណ៍ពី Calciomercato របស់អ៊ីតាលីបានអះអាងថាក្រុម United បានយល់ព្រមលើកិច្ចព្រមព្រៀង ក្នុងការលក់ខ្សែបម្រើរូបនេះ ទៅអោយក្លឹបម្ចាស់ជើងឯកបារាំង មុនពេលទីផ្សារដោះដូរកីឡាករត្រូវបានបិទ ។

តែទោះជាយ៉ាងណាការផ្ទេរនេះត្រូវបានបរាជ័យនៅនាចុងក្រោយ ខណ:ដែលក្លឹប Barcelona មិនអាចធ្វើការផ្លាស់ប្តូរលើ Neymar បាន នឹងខ្សែប្រយុទ្ធសញ្ជាតិប្រេសុីលរូបនេះ យល់ព្រមថ្នាក់នៅទឹកដី Ligue 1 បន្ត ៕

ប្រភព: Daily Mail