តារាឆ្នើម Man Utd ម្នាក់ ព្រមានអាចត្រូវលក់ចេញដោយក្លឹប បើទម្រង់លេងនៅតែបន្តធ្លាក់ចុះ

កីឡាករ David de Gea ត្រូវបានគេព្រមានថាអាចនឹងត្រូវលក់ចេញដោយក្រុម Manchester United ប្រសិនបើទម្រង់លេងរបស់គេនៅតែបន្តមិនមានភាពល្អប្រសើរឡើងវិញ ។

គួរបញ្ជាក់ថាកីឡាករអេស្ប៉ាញរូបនេះនៅតែមិនទាន់បន្តកុងត្រាថ្មីនៅឯក្លិបបិសាចក្រហម Manchester United ដោយកិច្ចសន្យាបច្ចុប្បន្នរបស់គេនឹងត្រូវផុតកំណត់នៅរដូវក្តៅខាងមុខនេះ ។

តែទោះយ៉ាងណាអ្នកចាំទីរូបនេះត្រូវបានគេព្រមានថាប្រហែលជានឹងមិនទទួលបានកិច្ចព្រមព្រៀង ដែលគេចង់បាននោះទេ ជាមួយនឹងកំហុសជាច្រើន ដែលបានកើតមានឡើងក្នុងរយ:ពេលចុងក្រោយនេះ ។

មិនតែប៉ុណ្ណោះ De Gea ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុម Juventus ដែលត្រូវបានគេនិយាយថាក្លឹបនៅអុីតាលីមួយនេះ ចង់បានកីឡាករវ័យ ២៨ ឆ្នាំរូបនេះដោយគ្មានតម្លៃខ្លួន នៅរដូវក្តៅខាងមុខនេះ ។

លើសពីនេះអតីតអ្នកចាំទីក្រុម Chelsea លោក Schwarzer បង្ហាញទស្សន:ខ្លះចំពោះអនាគតរបស់ De Gea នៅក្រុម Man Utd ថា ៖ “ ពួកគេនឹងត្រូវធ្វើការសំរេចចិត្តនៅចំណុចមួយចំនួនថា តើតំលៃរបស់ De Gea គឺដូចគ្នានឹងអ្វីដែលគាត់ស្នើសុំដែរឬទេ ។ មានការរំពឹងទុកអំពីអនាគតគាត់ ហើយបន្ទាប់មកមានការពិតមួយចំនួន ដែលបង្ហាញថាគាត់នៅតែអាចជ្រើសរើសចាកចេញ ” ៕

ប្រភព: Mirror