តារាឆ្នើម R.Madrid ម្នាក់ ត្រៀមដាក់ឲ្យក្លឹប Ajax ខ្ចីជើង ខណ:មិនស្ថិតក្នុងផែនការរបស់ Zidane

ក្លឹប Real Madrid ត្រៀមបើកផ្លូវឱ្យកីឡាករ Martin Odegaard ចូលរួមជាមួយក្លឹប Ajax លើកិច្ចព្រមព្រៀងខ្ចីជើងរយៈពេលពីរឆ្នាំ ខណៈដែលកីឡាករវ័យ 20 ឆ្នាំរូបនេះ នៅតែមិនទទួលបានការពេញចិត្តពីសំណាក់គ្រូបង្វឹកលោក Zinedine Zidane ។

គួររំលឹកថា Odegaard បានចូលក្លឹប Real Madrid កាលពី 4 ឆ្នាំមុន ប៉ុន្តែការផ្ទេរពីក្លឹបន័រវែស Stromsgodset មកកាន់ទឹកដី Bernabeu ពិតជាមិនមានភាពល្អប្រសើរឡើយ ដូចច្នេះរូបគេត្រូវបានដាក់ឲ្យក្លឹបដទៃទៀតខ្ចីជើង ។

ជាក់ស្តែង Odegaard បានបង្ហាញខ្លួនឲ្យក្លឹប Madrid ត្រឹម 2 លើកប៉ុណ្ណោះ និងត្រូវដាក់ឲ្យក្លឹប Heerenveen និង Vitesse ខ្ចីអជើង ក្រោយមកខ្សែបម្រើរូបនេះបានឈានដល់ដំណាក់កាលសំខាន់មួយ សម្រាប់អាជីពជាកីឡាករបាល់ទាត់របស់រូបគេ ។

ដោយឡែកបើយោងតាមគេហទំព័ររបស់ De Telegraaf បានឲ្យដឹងថាក្រុមហូឡង់ Ajax និងក្រុម Real Madrid នឹងត្រូវជួបគ្នាក្នុងរយ:ពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីពិភាក្សាអំពីការខ្ចីជើងរយៈពេលវែងមួយនៅទីក្រុង Amsterdam ។

គួរបញ្ជាក់ថាកីឡាករសញ្ជាតិន័រវែសរូបនេះ នឹងទទួលបានថ្លៃពលកម្មប្រមាណ 80,000 ផោនក្នុងមួយសប្ដាហ៍ និងបានចុះកិច្ចសន្យាជាមួយក្លឹប Los Blancos រហូតដល់ឆ្នាំ 2021 ខណ:ដែលគេសង្ឃឹមថានឹងទទួលបានប្រកួតប្រកួតនៅកំរិតខ្ពស់មួយ ជាមួយក្រុម Ajax ៕

ប្រភព: Daily Mail 

មតិយោបល់