តារាឆ្នើម Serie A រកបានហេតទ្រីគជួយអាហ្សង់ទីន យកឈ្នះម៉ិកស៊ីកូ ខណៈប្រេស៊ីលបញ្ចប់កំណត់ត្រាមិនបរាជ័យ

ខ្សែប្រយុទ្ធវ័យក្មេង Lautaro Martinez បានសាងភាពលេចធ្លោសំរាប់ក្រុមជម្រើសជាតិអាហ្សង់ទីន ដោយបានយកឈ្នះក្រុមម៉ិកស៊ីកូ ក្នុងលទ្ធផល ៤-០ នៅទឹកដីអាមេរិក។

Martinez បានរកគ្រាប់បាល់ហេតទ្រីគលើកទី១ របស់ខ្លួនក្នុងកីឡដ្ឋាន Alamodome ហើយជួយអោយក្រុមដែលដឹកនាំដោយគ្រូបង្វឹក Lionel Scaloni ទទួលបានជ័យជំនះ ដោយមិន​មានវត្តមានតារាឆ្នើម Lionel Messi ដែលកំពុងជាប់ពិន័យ ហើយខ្សែបម្រើ Leandro Paredes ក៏រកបានមួយគ្រាប់ផងដែរ ដោយការស៊ុតប៉េណាល់ទី។

ដោយឡែកក្រុមជើងឯក Copa America ប្រេស៊ីល បានបញ្ចប់កំណត់ត្រាមិនបរាជ័យរបស់ខ្លួន ក្រោយបរាជ័យ ១-០ ទល់នឹងក្រុមប៉េរូ ក្រោយពីខ្សែការពារ Abramបានតែតបញ្ចូលទី នៅនាទីទី៨៥ នៃការប្រកួតនោះ។

គួរបញ្ជាក់ថា វាជាបរាជ័យលើកដំបូងសំរាប់ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Tite ចាប់តាំងពីក្រុមសាំបាប្រេស៊ីល ធ្លាក់ចេញពី World Cup 2018៕