តារា​ឆ្នើម Ajax ប្រាប់​ពី​វិធី​បញ្ឈប់ Ronaldo ពេល​ជួប​ Juventus នៅ​វគ្គ ៨ ក្រុម CL

Juventus នឹង​ត្រូវ​តតាំង Ajax នា​វគ្គ ៨ ក្រុម​ចុង​ក្រោយ Champions League នៅ​អំឡុង​ពាក់​កណ្តាល​ខែ​មេសា​ខាង​មុខ​នេះ។ ថ្លែង​ប្រាប់​មុន​ដល់​ការ​ប្រកួត​ខ្សែ​ការពារ Nicolas Tagliafico របស់​ក្រុម​ហូឡង់​បាន​ប្រាប់​សារព័ត៌មាន Mundo Deportivo ពី​សារ​គំរាម​មួយ​ចំនួន។

លោក​បញ្ជាក់​ថា៖ “តើ​យើង​នឹង​តតាំង Juventus បែប​ណា? ពោល​គឺ​មិន​ខុស​ពី​អ្វី​ដែល​យើង​បាន​ធ្វើ​ជាមួយ Real Madrid នោះ​ទេ”។

ជុំវិញ​ការ​បញ្ឈប់ Ronaldo ខ្សែ​ការពារ Tagliafico និយាយ​ថា៖ “Cristiano Ronaldo ចាំ​បាច់​ត្រូវ​បញ្ឈប់ ដោយ​ប្រើប្រាស់​គុណភាព​ជា​ក្រុម ដោយ​កីឡាករ​មាន​គុណភាព​បែប​នេះ​យើង​ត្រូវ​តតាំង​គេ ដោយ​ភាព​រឹងមាំ​របស់​យើង ​ព្យាយាម​គ្រប់គ្រង​បាល់ ខណៈ ១៨០ នាទី​លើ​ទីលាន​មិន​ជា​រឿង​ស្រួល​នោះ​ទេ បែប​នេះ​យើង​ត្រូវ​រៀបចំ​ឲ្យ​បាន​ល្អ​ទុក​ជា​មុន”។

ប្រភព:9SportPro

មតិយោបល់