តារា​ឆ្នើម Chelsea មួយ​រូប ប្រាប់​ត្រង់ៗ​ថា​ក្លឹប​បដិសេធ​មិន​ព្រម​លក់​ខ្លួន​ចេញ​ឲ្យ Barcelona

តាម​ការ​លើក​ឡើង​របស់​តារា​ឆ្នើម Willian ​បាន​ទម្លាយ​ថា​កន្លង​មក​ពិត​ជា​ធ្លាប់​មាន​សំណើ​របស់​ក្លឹប FC Barcelona ចង់​ទាញ​យក​រូប​គេ​ចេញ​ពី​ទឹកដី Stamford Bridge ពិត​មែន។ ជាង​នេះ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ថែម​ទាំង​និយាយ​ថា​បាន​ជជែក​ជាមួយ​គ្រួសារ​ពី​ការ​ផ្លាស់ប្តូរ​ទៀត​ផង តែ​ទី​បំផុត​បន្ត​រួមរស់​ក្នុង​ទីក្រុង​ឡុងដុង ប្រទេស​អង់គ្លេស​ដដែល។

Willian

Willian ​បាន​ប្រាប់​សារព័ត៌មាន DAZN ថា៖ “Barcelona ​បាន​ដាក់​សំណើ​ចង់​បាន​រូប​ខ្ញុំ ប៉ុន្តែ​ក្លឹប Chelsea ពេល​នោះ​បាន​ច្រាន​ចោល​មិន​ទទួល​យក”។

Willian

រូប​គេ​បន្ត៖ “វា​ក៏​ជា​ពេល​ដែល​ខ្ញុំ​បាន​ជជែក​ពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ ត្បិត​អី​យើង​ស្រលាញ់​ការ​រស់នៅ​ទី​នេះ​ក៏​ដោយ ប៉ុន្តែ​ដោយ​សារ​កត្តា​មួយ​ចំនួន​ក៏​រុញ​ឲ្យ​យើង​បន្ត​នៅ​ទី​នេះ​ដដែល”។

Willian និងមិត្តរួមក្រុម

បញ្ជាក់​ថា Willian គឺ​ជា​កីឡាករ​ដែល​ស្នង​អាវ​លេខ ១០ បន្ទាប់​ពី Hazard នា​រដូវ​កាល ២០១៩/២០ ហើយ​រូប​គេ​រក​បាន ២ គ្រាប់​និង Assist ២ លើក​រួច​មក​ហើយ៕

ប្រភព៖ FoxSportAsia

អានអត្ថបទបន្ទាប់៖ ដោយសារឲ្យថ្លៃទាបពេក ក្លឹបកំពូលមួយនៅអង់គ្លេស ខកឱកាសនាំយក Rodrygo ទៅចូលរួម

បច្ចុប្បន្ន​កីឡាករ​ Chanathip Songkrasin ​បាន​នឹង​កំពុង​ទទួល​បាន​ភាព​លេចធ្លោ​ជា​ខ្លាំង​នៅ​ក្លឹប Consadole Sapporo នៃ​លីគ​កំពូល​ប្រទេស​ជប៉ុន។

Chanathip Songkrasin

David Silva

បើ​យោង​តាម​របាយការណ៍​មួយ​បាន​ចុះ​ផ្សាយ​ថា​ក្លឹប Consadole កំពុង​នឹង​បញ្ចុះបញ្ចូល​ឲ្យ​តារា​ឆ្នើម​ត្រៀម​ចប់​កុងត្រា​ជាមួយ Manchester City មួយ​រូប នោះ​គឺ David Silva ឲ្យ​មក​ចូលរួម​នៅ​ក្លឹប​របស់​ខ្លួន​នា​រដូវ​កាល​ក្រោយ។

David Silva

អតីត​កីឡាករ​លេង​ឲ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ ​ស្ថិត​ក្នុង​រដូវ​កាល​ចុង​ក្រោយ​នៅ Premier League ​ក្រោយ​រួមរស់​ជាមួយ Man City តាំង​តែ​ពី​ឆ្នាំ ២០១០ មក​ម្ល៉េះ។ បន្ទាប់​ពី​សាមី​ខ្លួន​និយាយ​ថា​នឹង​មិន​ទៅ​ចូលរួម​នៅ​ក្លឹប​ក្នុង​ទឹកដី​អង់គ្លេស​ដទៃ ក៏​ជា​ឱកាស​ដែល​លីគ​ក្រៅ​តំបន់​ដូច​ជា MLS របស់​អាមេរិក លីគ​ចិន និង​លីគ​ជប៉ុន​ហាក់​ចាប់​អារម្មណ៍​ជា​ខ្លាំង។

រំឭក​ដែរ​ថា​នៅ​លីគ​ជប៉ុន​ក៏​មាន​កីឡាករ​កំពូល​ឯ​ទៀត​ដូច​ជា David Villa និង Andres Iniesta ដែល​កំពុង​លេង​ឲ្យ​ក្លឹប Vissel Kobe។ សម្រាប់ Consadole ​បច្ចុប្បន្ន​ឈរ​ចំណាត់ថ្នាក់​ទី ៧ ក្នុង​តារាង ចាញ់ ១៦ ពិន្ទុ​ដាច់​បើ​ធៀប​នឹង​ក្រុម​កំពូល​តារាង Kasima Antlers៕

ប្រភព៖ FoxSportAsia

អានអត្ថបទបន្ទាប់៖ អ្នកចាត់ការ ៨ រូប​លើក​ពាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ខណៈ Mourinho ចុង​ប៉ូច

តើ​នរណា​ជា​អ្នកចាត់ការ​ដែល​ទទួល​បាន​ភាព​ជោគជ័យ​ក្រាស់ក្រែល​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់? ប្រាកដ​ណាស់​មនុស្ស​ភាគ​ច្រើន​រមែង​នឹក​ដល់​គ្រូ​តា Sir Alex Ferguson តែ​អ្នក​ក៏​មិន​ធ្លាប់​បាន​ដឹង​ពី​ចំនួន​ពាន​រង្វាន់​ដែល​លោក​ធ្លាប់​ទទួល​បាន​នោះ​ដែរ។

CamboTrends បង្ហាញ​សមាសភាព​គ្រូ​បង្វឹក ៨ រូប​លើក​ពាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់៖

Jose Mourihno – ២៥ ពាន


Ottmar Hitzfeld – ២៥ ពាន


Luiz Felipe Scolari – ២៦ ពាន


Jock Stein – ២៦ ពាន


Pep Guardiola – ២៧ ពាន


Valeriy Lobanovskyi – ២៩ ពាន


Mircea Lucescu – ៣២ ពាន


Sir Alex Ferguson – ៤៨ ពាន