តិចអត់ដឹង! Ronaldo ធ្លាប់បង្ហើបឈ្មោះកីឡាករម្នាក់ ដែលខ្លួនមិនចង់ជួបនៅលើទីលានប្រកួត

តារាឆ្នើម Cristiano Ronaldo បានដាក់ឈ្មោះអតីតកីឡាករក្រុមតោខៀវ Chelsea ម្នាក់ ថាជាគូប្រជែងដ៏លំបាកបំផុត ដែលរូបគេមិនធ្លាប់ជួបប្រទះអំឡុងអាជីពដ៏ជោគជ័យបំផុតមួយរបស់ខ្លួន ។

ជាក់ស្តែង Ronaldo បានចំណាយពេល ៦ រដូវកាល នៅឯក្លិបបិសាចក្រហម Manchester United ដោយបានឈ្នះពានរង្វាន់ Premier League ចំនួន ៣ លើក រួមទាំង FA Cup និង Champions League ផងដែរ មុនពេលចូលរួមជាមួយក្រុម Real Madrid ក្នុងឆ្នាំ ២០០៩ ។

Cristiano Ronaldo

ហើយយ៉ាងណាមិញតារាកំពូលរបស់ព័រទុយហ្គាល់រូបនេះ បានបង្ហើបឱ្យដឹងថាគេធ្លាប់បានប្រឈមមុខជាមួយកីឡាករគូប្រជែងដ៏លំបាកបំផុតមួយ នៅពេលដែលខ្លួនកំពុងប្រកបអាជីពនៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ។

Cristiano Ronaldo , Ashley Cole

មិនតែប៉ុណ្ណោះដោយនិយាយទៅ  Coach Mag ខ្សែប្រយុទ្ធក្រុម Juventus រូបនេះ បានធ្វើការកោតសរសើរចំពោះអតីតខ្សែការពារក្រុម Arsenal និង Chelsea លោក Ashley Cole ថាជាគូប្រជែងដ៏ស្វិតស្វាញបំផុត ។

Cristiano Ronaldo , Ashley Cole

លើសពីនេះ Ronaldo បានបញ្ជាក់ថា ៖ “ ច្រើនឆ្នាំមកនេះខ្ញុំមានការប្រប្រកួតប្រជែងដ៏អស្ចារ្យជាច្រើន ជាមួយ Ashley Cole ។ គាត់មិនឱ្យអ្នកដកដង្ហើមបានស្រួលមួយវិនាទីណាឡើយ ។ គាត់ជាកីឡាករដែលមានកេរ្តិ៍ឈ្មោះដ៏អស្ចារ្យម្នាក់ នៅពេលដែលគាត់ឈានដល់កំរិតកំពូល គាត់លឿន ហើយពិបាកក្នុងការដណ្តើមយកបាល់ពីគាត់ ។ អ្នកបានដឹងថាវានឹងមិនមែនជាការប្រកួតងាយស្រួលនោះទេ ពេលដែលប្រឈមមុខជាមួយគាត់ ” ៕

ប្រភព: Sportbible 

អានអត្ថបទបន្ទាប់៖ [ផ្លូវការ] ស្ងាត់ៗ Liverpool បញ្ចេញតារាឆ្នើមខ្លួនម្នាក់ ទៅឲ្យក្លឹប Blackburn ខ្ចីជើងមួយរដូវកាល

តារាឆ្នើម Harvey Elliott របស់ក្លិបហង្សក្រហម Liverpool បានចូលរួមជាមួយក្លិបនៅក្នុងក្របខ័ណ្ឌ Championship ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាល ២០២០-២១ នេះ ។

Harvey Elliott  

ជាក់ស្តែងក្លិបនៅក្នុងទីក្រុង Merseyside មួយនេះ បានធ្វើការបញ្ជាក់ជាផ្លូវការអំពីការផ្ទេរជាបណ្តោះអាសន្នរបស់កីឡាករវ័យ ១៧ ឆ្នាំរូបនេះ ទៅកាន់ក្រុម Blackburn Rovers បន្ទាប់ពីមានរបាយការណ៍ថាពួកគេកំពុងពិចារណាផ្តល់បទពិសោធនៅក្នុងជម្រើសដំបូងដល់ Elliott  ។

Harvey Elliott

មិនតែប៉ុណ្ណោះខ្សែបម្រើប្រយុទ្ធ ដ៏មានសមត្ថភាព ដែលបានផ្លាស់មកកាន់ទឹកដី Anfield ពីក្រុម Fulham កាលពីរដូវក្តៅឆ្នាំ ២០១៩ រូបនេះ បានទទួលឱកាសលេងនៅក្នុងជម្រើសដំបូងអំឡុងការប្រកួតជុំទី ៣ នៃពានរង្វាន់ Carabao Cup ទល់ក្រុម Lincoln កាលពីខែមុនផងដែរ ។

Harvey Elliott

តែទោះយ៉ាងណា Elliott ត្រូវបានគេរំពឹងថានឹងត្រូវបានផ្តល់ឲ្យស្វែងរកឱកាសលេងក្នុងជម្រើសដំបូងបន្ថែមទៀតនៅកន្លែងផ្សេង ខណ:ពេលវេលាលេងរបស់គេនៅក្នុងក្រុមរបស់គ្រូបង្វឹកលោក Jurgen Klopp នៅមានកម្រិត បន្ទាប់ពី Liverpool ត្រូវធ្លាក់ចេញពីពាន EFL Cup ក្រោមថ្វីជើងក្រុម Arsenal ចំពោះបាល់ប៉េណាល់ទីកាត់សេចក្តីនាពេលកន្លងទៅ ។

Harvey Elliott

ហើយយ៉ាងណាមិញ Elliott ត្រូវបានគេប្រកាសថានឹងក្លាយជាផ្នែកមួយនៃក្រុម Blackburn បន្ទាប់ពីបានបញ្ចប់កិច្ចព្រមព្រៀងខ្ចីជើង អំឡុងរយ:ពេលចុងក្រោយមុនពេលរដូវកាលដោះដូរកីឡាករនៅក្នុងស្រុកត្រូវបិទបញ្ចប់កាលពីល្ងាចម៉ោង ៥ ម្សិលមិញកន្លងទៅ ៕

ប្រភព: Daily Mail