តួ​រង​នៅ Barcelona មួយ​រូប ​កំពុង​កៀក​ជិត​ការ​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លឹប Arsenal

អ្នកចាំទី​ដៃ​ទី​ពីរ​របស់​ក្លឹប Barcelona គឺ Neto Murara ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ពិចារណា​ក្នុង​ការ​ចាកចេញ​ពី​ក្លឹប​ម្ចាស់ដី Camp Nou និង​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លឹប​ថ្មី​នៅ​ឯ​លីគ​កំពូល​អង់គ្លេស នោះ​គឺ​ក្លឹប Arsenal។

Neto

ការ​ចាកចេញ​ទំនង​ជា​ធ្វើ​ឡើង​នៅ​ខែ​មករា​នេះ ​ក្រោយ​ពី​រូប​គេ​បាន​ចាយ​ពេល​ជាង​មួយ​ឆ្នាំ​កន្លះ​នៅ​ក្លឹប Barca ជាមួយ​តម្លៃ​ផ្ទេរ​ចេញ ២៣ លាន​ផោន​ពី​ក្លឹប​ប្រជៀវ Valencia។

តាម​សារព័ត៌មាន Mundo Deportivo ចុះ​ផ្សាយ​ថា អ្នកចាំទី​វ័យ​ ៣១ ឆ្នាំ​ដែល​ត្រឹម​ជា​តួ​រង​នៅ​ឯ Barcelona នឹង​ផ្ទេរ​ទៅ Arsenal ដើម្បី​ជំនួស​តំណែង Runar Alex Runarsson ដែល​អ្នកចាំទី​វ័យ​ក្មេង​ដៃ​ទី​ពីរ​រូប​នេះ ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ ពោល​មិន​ដូច​គ្រា Emiliano Martinez នៅ​នោះ​ទេ។

Runarsson
Neto

ប្រភព​បន្ថែម​ទៀត​ថា ការ​ផ្ទេរ​ទំនង​ជា​ចរចា​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​សិន​ទេ ដោយ​នេះ​នឹង​ល្អ​សម្រាប់​ភាគី​ទាំង​សង​ខាង គឺ Barcelona អាច​កាត់​បន្ថយ​ខ្ទង់​ចំណាយ​លើ​ថ្លៃ​ពលកម្ម ហើយ Arsenal អាច​ពង្រឹង​ប្រព័ន្ធ​កីឡាករ​របស់​ពួក​គេ​បាន។ ​ការ​ផ្ទេរ​នេះ​គេ​ក៏​អាច​មាន​ឱកាស​ប្រជែង​តំណែង​ដៃ​ទី​មួយ​ជាមួយ​នឹង​អ្នកចាំទី Leno ​ផង​ដែរ៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ Bruno ឆ្លើយ​តប​ផាំងៗ ទៅ​គ្រូ Liverpool រឿង​ថា United ចាំ​តែ​ទាញ​ប្រយោជន៍​ពី​បាល់ ១១ ម៉ែត្រ

លោក Jurgen Klopp ធ្លាប់​បាន​បង្ហាញ​ការ​ត្អូញត្អែរ​ចំពោះ​ក្លឹប Manchester United ដែល​រមែង​ទទួល​បាន​ផល​ប្រយោជន៍​ពី​បាល់​ប៉េណាល់ទី ព្រោះ​សឹង​តែ​រាល់​ការ​ប្រកួត​ពួក​គេ​ច្រើន​តែ​ទទួល​បាន​ឱកាស​ស៊ុត​បាល់ ១១ ម៉ែត្រ និង​ពេល​ខ្លះ​យក​ ៣ ពិន្ទុ​ពី​ការ​ស៊ុត​នោះ​ទៀត​ផង។

Bruno Fernandes

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កីឡាករ​ឆ្នើម Bruno Fernandes និង​ជា​អ្នក​កាន់​តួ​នាទី​នៃ​ការ​ស៊ុត​បាល់ ១១ ម៉ែត្រ​ផ្ទាល់ បាន​ចេញ​មុខ​មក​ឆ្លើយតប​វិញ​ ដោយ​ថា​មិន​ដែល​ខ្វល់​ពី​ការ​លើក​ឡើង​ទាំង​នោះ​ម្តង​ណា​ទេ ហើយ​មាន​តែ​ផ្តោត​លើ​ការ​ស៊ុត​ធ្វើ​បែប​ណា​ឲ្យ​ទទួល​បាន​ជ័យជម្នះ​តែ​ប៉ុណ្ណោះ។

កីឡាករ​ព័រទុយហ្គាល់​និយាយ​មុន​ដល់​ការ​ប្រកួត​ទល់ Liverpool នៅ​ឯ​ Anfield បែប​នេះ​ថា៖ “មនុស្ស​អាច​និយាយ​នូវ​អ្វី​ដែល​ពួក​គេ​ចង់ តែ​សម្រាប់​ខ្ញុំ​និង​ក្រុម អ្វី​ដែល​សំខាន់​គឺ​បន្ត​ធ្វើ​រឿង​ដែល​ត្រឹមត្រូវ ហើយ​នៅ​ពេល​បាន​បាល់​ប៉េណាល់ទី គឺ​យើង​ផ្តោត​តែ​លើ​ការ​ស៊ុត ដោយ​មិន​ខ្វល់​ពី​អ្វី​ទាំង​អស់”។

Bruno Fernandes
Jurgen Klopp

លោក​បន្ថែម​ទៀត​ថា៖ “កាល​ខ្ញុំ​លេង​នៅ​ព័រទុយហ្គាល់ នៅ Sporting, Benfica និង Porto ក៏​តែងតែ​មាន​ការ​និយាយ​បែប​ហ្នឹង​ដែរ ពេល​ខ្លះ​ពួក​គេ​ចង់​ដាក់​សម្ពាធ​ទៅ​លើ​អាជ្ញាកណ្ដាល និង​ពេល​ខ្លះ​គ្រាន់​តែ​ដើម្បី​បង្កើត​រឿង​ខ្លះ​លើ​សារព័ត៌មាន ហើយ​អ្នក​ត្រូវ​ដឹង​ថា​ដូច Raheem Sterling ធ្លាប់​បាន​គេ​ចុះ​ផ្សាយ​ថា​ខកខាន​ការ​ស៊ុត​ប៉េណាល់ទី ៣ លើក​ចុង​ក្រោយ [សម្រាប់ Man City] បែប​នេះ​ការ​ស៊ុត​ប៉េណាល់ទី​មិនមែន​ជា​រឿង​ងាយ​ដូច​គេ​និយាយ​ទេ”៕

ប្រភព៖ Metro