ខុសគ្នាដាច់! ស្ថិតិការប្រកួតរបស់ក្រុម AC Milan នៅពេលមាន និងគ្មានវត្តមានរបស់លោកព្រះ Zlatan

Zlatan Ibrahimovic ត្រូវបានអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ ចាត់ទុករូបលោកជាកំពូលតារាឆ្នើម ក៏ដូចជាកីឡាករដែលផ្លាស់ប្ដូរ ទ្រនំញឺកញាប់មួយរូប​ផងដែរ។ បច្ចុប្បន្ន អតីតកីឡាករ Barcelona កំពុងតែលេងនៅក្រុម AC Milan នៅប្រទេសអ៊ីតាលី ហើយត្រូវបានគេរំពឹងថា ខ្សែប្រយុទ្ធវ័យ ៣៨ ឆ្នាំរូបនេះនឹង​អាចបន្តនិស្ស័យជាមួយក្រុម Milan តទៅមុខទៀតនារដូវកាលក្រោយ។

Zlatan Ibrahimovic 

បើទោះបីជាស្ថិតនៅក្នុងវ័យ ៣៨ ឆ្នាំក៏ពិតមែន តែខ្សែប្រយុទ្ធរូបនេះនៅតែអាចបញ្ចេញសមត្ថភាពបានយ៉ាងល្អប្រសើរនៅលើទីលានប្រកួត តួយ៉ាងលោកបានប្រាប់សារព័ត​មាន ក្រោយស៊ុតបញ្ចូលទី ២ គ្រាប់ពេលប៉ះក្រុម Sampdoria កាលពីពេលកន្លងទៅថា៖ គ្រប់គ្នានិយាយថា ខ្ញុំចាស់ និងអស់កម្លាំង តែការពិត ខ្ញុំគ្រាប់តែធ្វើការកម្ដៅសាច់ដុំទេ

Zlatan Ibrahimovic

ទន្ទឹមនឹងនោះ វេបសាយ Planetfootball ក៏បានបញ្ចេញស្ថិតិក្រុម AC Milan ទាំងពេលមាន និងគ្មានវត្តមានរបស់លោកព្រះ Zlatan សម្រាប់រដូវកាលថែមទៀតផង ដោយក្នុងនោះ Zlatan បានចូលរួមប្រកួតជាមួយក្រុម Milan សរុប ១៦ ប្រកួត ក្នុងជម្រើសដំបូង ១១ រូប ជួយឲ្យក្រុមទទួលបានជ័យជម្នះ ១១ ប្រកួត ចាញ់ ២ ប្រកួត និងស្មើ ៣ ប្រកួត ចំណែកឯភាគរយនៃការឈ្នះគឺមាន ៦៨,%

Zlatan Ibrahimovic

ដោយឡែក ការប្រកួតដែលអវត្តមានរបស់ Zlatan ក្នុងជម្រើស ១១ រូបដំបូងវិញ គឺមានរហូតដល់ ២២ ប្រកួត ជ័យជម្នះដែលទទួលបានមាន ៨ ប្រកួត ចាញ់ ៨ ប្រកួតដូចគ្នា និងស្មើ ៦ ប្រកួត រីឯភាគរយនៃការឈ្នះគឺមានត្រឹម ៣៦,% តែប៉ុណ្ណោះ។

Zlatan Ibrahimovic

គួរបញ្ជាក់ដែរថា លោកព្រះ Zlatan ក៏ទើបនឹងបំបែកកំណត់ត្រាថ្មីមួយនៅ Serie A ដែលមានតែរូបលោកតែមួយគត់អាចធ្វើបាន នោះគឺជាកីឡាករតែម្នាក់នៅក្នុងប្រ​វត្តិសាស្ត្របាល់ទាត់អ៊ីតាលី ដែលអាចរកបានច្រើនជាង ៥០ គ្រាប់សម្រាប់ក្រុមត្រកូល Milan ទាំង ២ ក្រុម ពោលគឺ រកបាន ៥៧ គ្រាប់ពេលលេងនៅ Inter Milan និងរកបាន ៥២ គ្រាប់សម្រាប់ក្រុមបច្ចុប្បន្ន AC Milan

ប្រភព: Planetfootball

អានអត្ថបទបន្ទាប់៖ Dortmund ចង់បានម្នាក់នេះ ស្របពេល United កាន់តែកៀកទិញបាន Sancho

កីឡាករឆ្នើម Jadon Sancho កំពុងតែក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយនៅក្នុងវិស័យកីឡាបាល់ទាត់ ស្របពេលដែលអនាគតរបស់គេជាមួយនឹងក្រុមក្រមុំលឿង Dortmund ហាក់មានភាពស្រពិចស្រពិលនៅឡើយ ក្រោយខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានបង្ហោះរូបនៅលើបណ្ដាញសង្គម Instagram ថា ចង់ចាប់ដៃគូជាមួយ​តារាឆ្នើម Manchester United មួយរូប នោះគឺ Marcus Rashford

Jadon Sancho និង Marcus Rashford

ដោយឡែក ក្រុម Dortmund ក៏មិនអង្គុយស្ងៀមៗផងដែរ ដោយពួកគេបានសម្លឹងឃើញកីឡាករមួយរូបជាស្រេច សម្រាប់ជំនួសតំណែងរបស់ Sancho ដែលម្នាក់នោះគឺជា ប្រធានក្រុម Lyon កីឡាករ Memphis Depay។ នេះបើតាមរបាយការណ៍ដែលទទួលបានពីកាសែត The Sun

Memphis Depay

ប្រភពដដែលបានបន្ថែមថា Depay អាចជាកូនសោរសំខាន់សម្រាប់ធ្វើឲ្យការដោះដូររវាង United និង Sancho កើតឡើងបាន ប្រសិនបើកីឡាកររូបនេះអាចជំ​នួសតំណែងរបស់ Sancho នៅ Dortmund បានប្រាកដមែន។

Memphis Depay

គួររំឭកដែរថា Depay ត្រូវបានក្រុម Lyon ទិញពី United ក្នុងតម្លៃប្រមាណ ១៦ លានអឺរ៉ូ កាលពីឆ្នាំ ២០១៧ ហើយសម្រាប់រដូវកាល ២០១៩/២០ នេះរូបគេរកបាន ៩ គ្រាប់ និង Assist ២ លើក សម្រាប់ការបង្ហាញខ្លួនសរុប ១៣ ប្រកួតនៅក្របខណ្ឌ Ligue 1

ប្រភព: Sportskeeda