តោះ! មកស្គាល់កីឡាករដែលទទួលបានឈ្មោះជា MOTM ច្រើនជាងគេក្នុងរដូវកាលនេះ

នាមអ្នកឈ្នះ Man Of The Match ជាទូទៅត្រូវបានប្រគល់ទៅកាន់កីឡាករដែលឆ្នើមជាងគេក្នុងទីលានប្រកួត ហើយជាញឹកញាប់តែងតែធ្លាក់ទៅលើក្រុមដែលឈ្នះ ច្រើនជាងក្រុមចាញ់។ វាមិនមែនជារឿងចម្លែកទេដែលខ្សែប្រយុទ្ធស្លាបស្ដាំ Lionel Messi របស់ក្លឹបអ្នកមានបុណ្យ FC Barcelona ឈរនៅតំណែងលេខ ១ ក្នុងបញ្ជីឈ្មោះរបស់កីឡាករដែលធ្លាប់បានងារជា MOTM ច្រើនជាងគេ។

ក្រៅពី Messi តើអ្នកដឹងទេថា កីឡាករណាខ្លះដែលមានឈ្មោះក្នុងបញ្ជី MOTM ច្រើនជាងគេក្នុងរដូវកាលនេះ? ទាំងនេះគឺជាឈ្មោះកីឡាករទាំង ១០ នាក់ដែលទទួលបាន MOTM ច្រើនបំផុតប្រចាំរដូវកាល៖

  1. Lionel Messi ចំនួន ១០ លើក ជាមធ្យមទទួលបានពិន្ទុ ៨,៦៧
  2. Neymar – ចំនួន ៨ លើក ជាមធ្យមទទួលបានពិន្ទុ ៨,៦៦
  3. Cristiano Ronaldo – ចំនួន ៨ លើក ជាមធ្យមទទួលបានពិន្ទុ ៧,៩១
  4. Ciro Immobile – ចំនួន ៨ លើក ជាមធ្យមទទួលបានពិន្ទុ ៧,៧៥
  5. Timo Werner – ចំនួន ៨ លើក ជាមធ្យមទទួលបានពិន្ទុ ៧,៦៩
  6. Joselu – ចំនួន ៨ លើក ជាមធ្យមទទួលបានពិន្ទុ ៧,៣៣
  7. Dimitri Payet – ចំនួន ៧ លើក ជាមធ្យមទទួលបានពិន្ទុ ៧,៧១
  8. Karim Benzema – ចំនួន ៧ លើក ជាមធ្យមទទួលបានពិន្ទុ ៧,៥៧
  9. Jadon Sancho -ចំនួន ៦ លើក ជាមធ្យមទទួលបានពិន្ទុ ៧,៩៧
  10. Kevin de Bruyne – ចំនួន ៦ លើក ជាមធ្យមទទួលបានពិន្ទុ ៧,៩០
Messi 
Neymar
Ronaldo

ទន្ទឹមនឹងនោះដែរក៏មានកីឡាករច្រើនទៀតដូចជា Josip Ilicic, Angel di Maria, Adama Traore, Luis Alberto, Sadio Mane, Marcus Rashford, Emiliano Buendia, Nabil Fekir និង Denis Bouanga។

គួររំលឹកដែរថា Messi រកបានគ្រាប់បាល់ ១៤ គ្រាប់ ជាមួយនិង Assist ១១ លើកនៅក្នុងក្របខ័ណ្ឌ La liga។ តែទោះជាយ៉ាងណាកីឡាករចាស់វស្សារបស់ Barca ហាក់បីដូចជាមិនមានសង្ឃឹមក្នុងការដណ្ដើមយកពានរង្វាន់ស្បែកជើងមាសឡើយក្នុងរដូវកាលនេះ៕

ប្រភព: Sportbible

អានអត្ថបទបន្ទាប់៖ បើឈ្នះ Norwich សប្ដាហ៍នេះ Liverpool នឹងបំបែកកំណត់ត្រាមួយដែលគ្មានក្លឹបយក្សណានៅតំបន់អឺរ៉ុបធ្លាប់ធ្វើបាន

ហង្សក្រហម Liverpool នឹងបំបែកកំណត់ត្រាប្រវត្តិសាស្ត្រមួយដែលមិនធ្លាប់មានពីមុនមកនៅតំបន់អឺរ៉ុប ដែលទទួលបានពិន្ទុច្រើនដាច់គេ គិតត្រឹមជុំទី ២៦ នៅព្រឹត្តិការណ៍ Premier League ប្រសិនបើខ្លួនអាចផ្ដួលក្លឹប Norwich ក្នុងជំនួបខាងមុខនេះ។

Liverpool
Liverpool

ហង្សក្រហមអង់គ្លេសក៏ធ្លាប់បានបើកការប្រកួតជាមួយនឹងក្លឹប Norwich City សរុបចំនួន ៦៥ ប្រកួតរួចមកហើយ ដែលក្នុងនោះជួបគ្នាក្នុងព្រឹត្តិការណ៍ Premier League ចំនួន ១៧​ ដង ហើយក្នុងនោះ Liverpool ឈ្នះ ១២ លើក ចាញ់ ២ លើក និងស្មើ ៣ លើក។ ការប្រកួតចុងក្រោយគឺ Liverpool ឈ្នះ Norwich City ដោយលទ្ធផល ៤-១ កាលពីថ្ងៃ ០៩ ខែសីហា ឆ្នាំ ២០១៩ កន្លងទៅ។

Liverpool

គួររំលឹកដែរថា Liverpool ត្រូវការតែ ៦​ ពិន្ទុទៀតតែប៉ុណ្ណោះដើម្បីលើកពាន EPL ក្នុងរដូវកាលនេះ ដោយបច្ចុប្បន្នក្រុមដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ Jürgen Klopp មានពិន្ទុក្នុងដៃសរុប ៧៣​ ពិន្ទុហើយ គិតត្រឹមជុំទី ២៥៕

ប្រភព: AF