ត្បិត​ឈរ​ជើង​នៅ Real ​ក៏ Hazard នៅ​តែ​ថា​ម្នាក់​នេះ​ល្អ​ដាច់​គេ​ក្នុង​លោក តែ​ពុំ​មែន Ronaldo

មាន​ការ​បែងចែក​ធំ ២ រវាង​តារា​ឆ្នើម​ដែល​ល្អ​ដាច់​គេ​ក្នុង​លោក​សព្វថ្ងៃ គឺ​មាន Lionel Messi និង Cristiano Ronaldo។ ជា​ការ​ពិត​ណាស់​ឲ្យ​តែ​បណ្តា​កីឡាករ​ឈរ​ជើង​នៅ​ Real Madrid រមែង​ជ្រើស​យក CR7 ជា​ idol របស់​ខ្លួន តែ​ចម្លែក​អ្វី​ Eden Hazard ពុំ​បាន​គិត​ដូច្នោះ​ឡើយ។

តាម​ការ​ចុះ​ផ្សាយ​លើ​សារព័ត៌មាន BarcaTimes បាន​ឲ្យ​ដឹង​ថា​អតីត​ខ្សែ​ប្រយុទ្ធ​នៅ​តោខៀវ​រូប​នេះ​បាន​ជ្រើសយក Messi ហើយ​និយាយ​ម៉ាត់ៗ​ថា M10 គ្មាន​អ្នក​ប្រដូច​បាន​ឡើយ។

Hazard និយាយ៖ “Messi? កុំ​ប្រៀបធៀប​គាត់​ជាមួយ​ខ្ញុំ ព្រោះ​គាត់​គ្មាន​នរណា​ប្រៀបធៀប​បាន​ឡើយ ដោយ​គ្មាន​ពីរ​ក្នុង​ប្រវត្តិសាស្រ្ត ពោល​គឺ​មាន​តែ​ម្នាក់​គត់ ហើយ​នោះ​ជា Leo Messi”។

ប្រភព:Twitter