ត្រកូល Manchester ទាំង​ពីរ ត្រៀម​ម្នាក់ ១២០ លាន​ចូល​ចែចូវ​កូន​ក្រុម Real Madird

យោង​តាម​សារព័ត៌មាន Sport បាន​ចុះ​ផ្សាយ​ថា​ក្លឹប Manchester United និង Manchester City បាន​នឹង​កំពុង​ប្រកួតប្រជែង​លើ​ទីផ្សារ​ដោះដូរ​ក្នុង​ការ​ដណ្តើម​យក​ខ្សែ​បម្រើ Isco មក​ចូលរួម​នៅ​រដូវ​កាល​ក្រោយ។

 

បន្ទាប់​ពី​ក្លឹប Real Madrid ហាក់​បើក​ផ្លូវ​ដោយ​ប្រយោល​សម្រាប់​ឲ្យ Isco ចាកចេញ​ទៅ រូប​គេ​ប្រឈម​នឹង​ជាប់​សំណាញ់​របស់​ក្លឹប​យក្ស​ណា​មួយ ជាមួយ​តម្លៃ​ខ្លួន​បច្ចុប្បន្ន​ប្រមាណ ១២០ លាន​អឺរ៉ូ​ឬ ១៣៤ លាន​ដុល្លារ ដែល​ចំណូល​នេះ​អាច​ជួយ​ឲ្យ​ក្លឹប​យក​ទៅ​ទិញ​កីឡាករ​ចំណូល​ថ្មី​មក​កសាង​ក្រុម​សារ​ជា​ថ្មី ក្រោយ​ធ្លាក់​ទម្រង់​លេង​នា​រដូវ​កាល ២០១៨/១៩។

បញ្ជាក់​ថា​មិន​ត្រឹម​តែ​ត្រកូល​អ្នក​មាន​នៅ​អង់គ្លេស​នោះ​ទេ ទៀត​សោត​សេដ្ឋី​នៅ​បារាំង PSG ក៏​ធ្លាប់​ចាប់​អារម្មណ៍​លើ​កីឡាករ​វ័យ ២៧ ឆ្នាំ​ដូច​គ្នា ស្រប​ពេល​រដូវ​កាល​ចាស់​រក​បាន​ត្រឹម ៣ គ្រាប់​និង Assist ២ លើក​គត់​នៅ​ក្របខ័ណ្ឌ LaLiga។

ប្រភព: ​Goal

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET