ត្រឹមជាខ្សែការពារ តែ Ramos ស្ថិតក្នុងចំណោមកីឡាករទាំង ១១ រូប រកគ្រាប់ច្រើនបំផុត នៅជម្រើសជាតិអេស្ប៉ាញ

កីឡាករ Sergio Ramos បានតាមស្មើកំណត់ត្រាស៊ុតបញ្ចូលទីរបស់អតីតខ្សែការពារជម្រើសជាតិអេស្ប៉ាញលោក Fernando Hierro នៅលើទីលាន បន្ទាប់ពីតារាឆ្នើមរបស់ក្រុម Real Madrid រូបនេះអាចរកបានគ្រាប់ទី 20 របស់គេសម្រាប់ប្រទេសអេស្ប៉ាញកាលពីរាត្រីថ្ងៃចន្ទកន្លងទៅ ។

ជាក់ស្តែង Ramos មានឱកាសអាចរកគ្រាប់បាល់បាន 2 លើក្រុមជម្រើសជាតិស៊ុយអែត ជាមួយនឹងបាល់ពិន័យប៉េណាល់ាំទី ប៉ុន្តែរូបគេបានសំរេចប្រគល់ភារកិច្ចនេះឱ្យកីឡាករ Alvaro Morata ជាអ្នកស៊ុតជំនួសវិញ ដើម្បីបង្កើនទំនុកចិត្តគេបន្ថែមទៀត ។

ប៉ុន្តែទោះជាយ៉ាងណា Ramos អាចនឹងមានការសោកស្តាយចំពោះឱកាសនេះ ប្រសិនបើរូបគេអាចស៊ុតគ្រាប់បាល់នោះ នឹងនឹងធ្វើឲ្យរូបគេអាចផ្តួលកំណត់ត្រាចាស់របស់អតីតកីឡាករលោក Fernando Hierro ក្នុងនាមជាខ្សែការពារ ដែលអាចស៊ុតបាល់បញ្ចូលច្រើនបំផុតនៅជម្រើសអេស្ប៉ាញ មុនពេលដែលគាត់បានប្រកាសចូលនិវត្ត ។

គួរបញ្ជាក់ផងដែរថា Ramos ស្ថិតក្នុងចំណោមកីឡាករ ដែលស៊ុតបញ្ចូលទីច្រើនជាងគេនៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ ដែលមាន 20 គ្រាប់ ខណ:កីឡាករ David Villa នៅតែបន្តឈរកំពូលតារាងដោយមាន 59 គ្រាប់ ។

យ៉ាងណាមិញខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករ ដែលអាចរកគ្រាប់ច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តជម្រើសជាតិអេស្ប៉ាញ ។

  1. David Villa – 59 គ្រាប់
  2. Raul – 44 គ្រាប់
  3. Fernando Torres – 38 គ្រាប់
  4. David Silva – 35 គ្រាប់
  5. Fernando Hierro – 29 គ្រាប់
  6. Fernando Morientes – 27 គ្រាប់
  7. Emilio Butragueno – 26 គ្រាប់
  8. Alfredo Di Stefano – 23 គ្រាប់
  9. Julio Salinas – 22 គ្រាប់
  10. Michel – 21 គ្រាប់
  11. Sergio Ramos – 20 គ្រាប់

ប្រភព: Daily Mail