ត្រឹមតែមួយយប់ Messi វ៉ាដាច់កំណត់ត្រាចាស់ កាន់ដោយវីរបុរស Barcelona ដល់ទៅ ២ រូប

ខ្សែប្រយុទ្ធ Lionel Messi បានចូលលេងឱ្យក្រុម Barcelona បានច្រើនជាងកីឡាករណាៗទាំងអស់ នៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបយក្សនៅតំបន់កាតាឡាន់មួយនេះ ។

ជាក់ស្តែង Messi គឺស្ថិតក្នុងទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ ជាមួយនឹងការស៊ុតបាល់បញ្ចូលទី ៣ គ្រាប់ ខណៈដែលក្រុម Barcelona បានឈ្នះក្នុងលទ្ធផល ៤-១ នៅលើទឹកដីក្រុម Real Betis ដើម្បីទទួលបានគម្លាត ១០ ពិន្ទុ ឈរនៅលើកំពូលតារាងនៃក្របខណ្ឌ La Liga ។

យ៉ាងណាមិញនៅក្នុងការបង្ហាញខ្លួនលើកទី ៦៧៤ របស់គេសម្រាប់ក្រុម Barcelona បានធ្វើឱ្យ Messi តាមស្មើកំរិតរបស់កីឡាករ Andres Iniesta នៅក្នុងបញ្ជី កីឡាករដែលបានបង្ហាញខ្លួនបានច្រើនបំផុត ។

មិនតែប៉ុណ្ណោះ Messi បានទទួលការកត់ត្រាមួយផ្សេងទៀតផងដែរ ដោយការប្រកួតនៅទឹកដី Benito Villamarin ជាជ័យជម្នះលើកទី  ៤៧៧ សម្រាប់ក្លឹប Barca ដោយបានវ៉ាដាច់កំណត់ត្រាចាស់កាន់ដោយអតីតមិត្តរួមក្រុម Xavi ផងដែរ ៕

ប្រភព: Sportskeeda