ត្រឹម​ជុំ​ទី ១១ កំពង់ចាម​ស៊ុត​ចូល​គេ ៣ គ្រាប់ តែ​គេ​លុត​វិញ​ច្រើន​ជាង ១០០ គ្រាប់

នៅ​ជុំ​ទី ១១ នៃ​លីគ​កំពូល​កម្ពុជា​ក្រុម​បាត​តារាង​ខេត្ត​កំពង់ចាម​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​បាល់ទាត់​សូទីឡូ​អង្គរ​នៅ​លទ្ធផល ៦-០ ដែល​បរាជ័យ​នេះ​បាន​ធ្វើ​ឲ្យ​ការ​របូត​គ្រាប់​បាល់​របស់​ពួក​គេ​ហាក់​មាន​ការ​កើន​ឡើង​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់។

ជា​ស្ថិតិ​នៃ​ការ​របូត​គ្រាប់​បាល់​ដ៏​អាក្រក់​មួយ ដោយ​កំពង់ចាម​ដែល​ឈ្នះ​ត្រឹម ១ លើក​នៅ ១១ ប្រកួត​សរុប របូត​គ្រាប់​បាល់​ដល់​ទៅ ១០២ គ្រាប់ ខណៈ​ស៊ុត​ចូល​គេ​ត្រឹម ៣ គ្រាប់​តែ​ប៉ុណ្ណោះ។

បញ្ជាក់​ថា​គិត​ត្រឹម​ជុំ​ទី ១១ នៅ​លីគ​កំពូល​កម្ពុជា​ក្រុម​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ឈរ​កំពូល​តារាង​មាន ២៩ ពិន្ទុ តាម​ពី​ក្រោយ​ដោយ​ណាហ្គាវើលដ៍​មាន ២៧ ពិន្ទុ។

រូបភាព៖ MCL