ត្រៀម​សំណួរ​មក! យប់​នេះ​ផ្សាយ​ផ្ទាល់​ការ​វិភាគ​គូ R.Madrid-Ajax ជាមួយ Admin ជីងចក់

Ajax នឹង​ត្រូវ​បើក​កីឡដ្ឋាន Amsterdam Arena ​ស្វាគមន៍​ក្លឹប Real Madrid ក្នុង​ជំនួប​ជើង​ទី ១ វគ្គ ១៦ ​ក្រុម​ចុង​ក្រោយ Champions League។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នា​វេលា​ម៉ោង ០៣:០០ នាទី​រំលង​អាធ្រាត្រ​ចូល​ថ្ងៃ​ព្រហស្បតិ៍ លើ​ទំព័រ 2M CAMBODIA ឬ CTS/ Sports

យ៉ាងណាមិញ​មុន​ឈាន​ដល់​ការ​ប្រកួត​ប៉ុន្មាន​ម៉ោង ប្រិយមិត្ត​អ្នក​គាំទ្រ​នៅ​កម្ពុជា​អាច​ត្រៀម​សំណួរ​សួរ​នាំ​និង​ជជែក​ជាមួយ​ស្តេច​វោហារ​សព្ទ​ខាង​អធិប្បាយ​កីឡា​បាល់ទាត់ ឲ្យ​រហ័ស​នាម “Admin ជីងចក់” នា​អំឡុង​ម៉ោង ២០:០០ នាទី​យប់​ថ្ងៃ​ពុធ ក្នុង​គណនី​ឈ្មោះ ជឿន ប៊ុនចក់ ដោយ​ផ្ទាល់ ឬ​ទស្សនា​បាន​តាម​រយៈ​ការ​ចែករំលែក​លើ​ទំព័រ​ CamboTrends Sport ផ្ទាល់​តែ​ម្តង។

ទាក់ទិន​នឹង​ស្ថិតិ​ការ​ប្រកួត ជំនួប​ធ្លាប់​ប៉ះ​គ្នា និង​ភាគរយ​ឈ្នះ​ចាញ់ ក៏​ដូច​ជា​សំណួរ​លាក់​ទុក​ក្នុង​ដួងចិត្ត អាច​បង្ហើយ​សួរនាំ Admin ជីងចក់ នា​រាត្រី​នេះ​ទាំង​អស់​គ្នា!​​

មតិយោបល់