ត្រៀម​ហើយ​ស្រេច! ឲ្យ​តែ Mourihno របូត​តំណែង​ភ្លាម គ្រូ​បង្វឹក​ទំនេរ ៣ រូប​ដើរ​ចូល​ភ្លែត

ភាព​រង្គោះរង្គើ​នៃ​កៅអី​របស់​លោក Jose Mourinho នៅ​ក្លឹប Manchester United ហាក់​មិន​មាន​ស្ថិតស្ថេរ​ប៉ុន្មាន​ឡើយ។ បន្ទាប់​ពី​ផ្លាស់​មក Mancheseter នា​ថ្ងៃ​ទី ២៧ ឧសភា ឆ្នាំ ២០១៦ អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​រង​មតិ​ប្រតិកម្ម​ពី​សំណាក់​អ្នក​គាំទ្រ​និង​កីឡាករ​ក្នុង​ក្រុម​មួយ​ចំនួន​ជា​ញឹកញយ។

ក្នុង​នោះ​មាន​អ្នក​ចាំ​ទី​ទំនេរ​ជើង ៣ រូប​សង្ឃឹម​ខ្ពស់​មក​ជំនួស​តំណែង​ Mourinho នា​ថ្ងៃ​ខាង​មុខ៖

៣.Antonio Conte:


Conte ក៏​ធ្លាប់​ជោគជ័យ​យ៉ាង​ក្រាស់ក្រែល​នៅ​ជំនាន់​កាន់កាប់ Juve រដូវ​កាល ២០១១-១៤ ជាមួយ​ទម្រង់​លេង ៣-៥-២ របស់​លោក។ អតីត​អ្នក​ចាត់​ការ​តោ​ខៀវ​រូប​នេះ​ក៏​មាន​មតិ​ជា​ច្រើន​ទទួល​ស្គាល់​ថា​ពិត​ជា​សក្តិសម​នឹង​ជំនួស​តំណែង​លោក​ Mourinho។

២.Arsene Wenger:


ថ្វី​បើ​លា​ឈប់​ពី Arsenal បន្ទាប់​ពី​ជួយ​ឲ្យ​ក្រុម​កាន់​ពាន PL បាន​ ៣ លើក ជាមួយ​កំណត់ត្រា​មិន​ធ្លាប់​ចាញ់​កាល​ពី​រដូវ​កាល ២០០៣-០៤ លោក Wenger នៅ​តែ​មាន​ឱកាស​ក្នុង​ការ​តំណែង​ក្លឹប​បាល់ទាត់​បើ​ផ្អែក​ទៅ​តាម​បទពិសោធន៍​ដែល​លោក​មាន។

១.Zinedine Zidane:


Zidane ជា​ជម្រើស​ទី​មួយ​ដែល​រង​អាស្រូវ​ធ្ងន់ធ្ងរ​បំផុត​នា​ពេល​កន្លង​មក​ជាមួយ​ក្លឹប​បិសាច​ក្រហម ដោយ​អ្នក​ចាត់​ការ​ជួយ​ឲ្យ Madrid កាន់​ពាន CL បី​រដូវ​កាល​ជាប់​គ្នា​នេះ ក៏​ធ្លាប់​ល្ហិចល្ហៀង​ថា​ឆ្លៀត​រៀន​ភាសា​អង់គ្លេស​ថែម​ទៀត​ផង និង​ជានិច្ចកាល​បង្ហើប​ពី​ការ​មក​ដឹកនាំ​នៅ Old Trafford។

ប្រភព: ​Sportskeeda

មតិយោបល់