អ្នកចាត់ការ Zinedine Zidane អាចនឹងចាកចេញពីតំណែងរបស់លោកនៅ Real Madrid សារជាថ្មី នោះបើតាមការចុះផ្សាយរបស់កាសែតអង់គ្លេស The Independent ផ្អែកលើសំដីរបស់អ្នកកាសែត Diego Torres របស់ ‘El Pais’។
លោក Zidane មានការអាក់អន់ស្រពន់ចិត្ត ចំពោះប្រធានក្លឹបអធិរាជសលោក Florentino Perez ចំពោះការដោះដូរកីឡាករ និង កីឡាករនៅក្នុងក្រុមដែលបុរសសញ្ជាតិបារាំងរូបនេះដឹកនាំ។
ហេតុផលនៅពីក្រោយការសំរេចចិត្តនេះ បណ្ដាលមកពី Madrid មិនទាន់អាចទិញយក ខ្សែបម្រើ Paul Pogba មកចូលរួមនៅរដូវក្ដៅនេះ ហើយលោក Zidane បានបញ្ជាក់យ៉ាងច្បាស់ប្រាប់លោក Perez ថា ខ្សែបម្រើសញ្ជាតិបារាំង ជាផ្នែកដ៏សំខាន់មួយក្នុងការកសាងក្រុមដែលកំពុងតែយ៉ាប់យ៉ឺននាពេលបច្ចុប្បន្ននេះ។
ហើយប្រសិនបើ Pogba មិនអាចផ្លាស់មកទឹកដី Bernabeu មុនទីផ្សារដោះដូរបិទទ្វារទេនោះ សំនួរដែលត្រូវចោទសួរនោះគឺ អនាគតរបស់ Zidane ជាមួយនឹង Real Madrid អាចនឹងនៅជាមួយគ្នាបានយូរប៉ុណ្ណា?
ប្រភព៖ SPORT