ទាំង R.Madrid និង Barca កំពុងដាក់រ៉ាដាលើមិត្តរួមជាតិរបស់ Ronaldo ម្នាក់ ក្រោយឃើញអន់ចិត្តជាមួយក្លិបបច្ចុប្បន្ន

យោងតាមរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា Real Madrid និង Barcelona បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយតារាឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Bruno Fernandes ។

Bruno Fernandes 

ជាក់ស្តែងកីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះ ទើបតែបានចូលរួមជាមួយក្លឹបនៅក្នុងក្របខ័ណ្ឌ Premier League កាលពីខែមករា ប៉ុន្តែរូបគេហាក់បានអភិវឌ្ឍខ្លួនជាកីឡាករដ៏សំខាន់បំផុតមួយ របស់ក្រុមលោក Ole Gunnar Solskjaer ។

Bruno Fernandes

មិនតែប៉ុណ្ណោះ ២៦ ឆ្នាំរូបនេះ ហក់ឡើងកូដយ៉ាងខ្លាំង ពោលគឺចាប់តាំងពីគេមកដល់ទឹក Old Trafford  កាលពីពាក់កណ្តាលរដូវកាលមុន ដែលបានជួយឱ្យក្រុមបិសាចក្រហមឡើងឈរនៅក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងក្របខ័ណ្ឌ Premier League ហើយថែមទាំងអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Europa League ផងដែរ ។

Bruno Fernandes

ហើយយ៉ាងណាមិញដោយមើលឃើញពីទម្រង់លេងដ៏លេចធ្លោរបស់ Fernandes បានធ្វើឲ្យក្លឹបយក្សអេស្ប៉ាញ Real Madrid និង Barcelona កំពុងពិចារណាចំពោះលទ្ធភាពនៅក្នុងការចុះហត្ថលេខាលើមិត្តរួមជាតិរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo រូបនេះ មកលេងឲ្យក្រុមរបស់ពួកគេ នៅពេលរដូវកាលដោះដូរកីឡាករបើកដំណើរការឡើងវិញ ។

Bruno Fernandes ,Cristiano Ronaldo

ទន្ទឹមនឹងនេះផងដែរ កាលពីពេលថ្មីៗកន្លងទៅនេះ Fernandes ត្រូវបានគេរាយការណ៍ថាហាក់មានភាពមិនសប្បាយចិត្តនៅឯក្លិប United ក្រោយចាយពេលជាមួយក្លិបត្រឹម ៨ ខែ ប៉ុន្តែទោះជាយ៉ាងណាគ្រូបង្វឹកលោក Solskjaer បានចេញមុខច្រានចោលការលើកឡើងទាំងនេះវិញភ្លាមៗផងដែរ ដោយនិយាយថាពួកគេមានបំណងលើកយកសម្តីរបស់ខ្សែបម្រើរូបនេះ​ មកញ៉ុះញ៉ង់បំបែកបំបាក់ក្លឹប ៕

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ [ផ្លូវការ] ស្ងាត់ៗ Liverpool បញ្ចេញតារាឆ្នើមខ្លួនម្នាក់ ទៅឲ្យក្លឹប Blackburn ខ្ចីជើងមួយរដូវកាល

តារាឆ្នើម Harvey Elliott របស់ក្លិបហង្សក្រហម Liverpool បានចូលរួមជាមួយក្លិបនៅក្នុងក្របខ័ណ្ឌ Championship ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាល ២០២០-២១ នេះ ។

Harvey Elliott  

ជាក់ស្តែងក្លិបនៅក្នុងទីក្រុង Merseyside មួយនេះ បានធ្វើការបញ្ជាក់ជាផ្លូវការអំពីការផ្ទេរជាបណ្តោះអាសន្នរបស់កីឡាករវ័យ ១៧ ឆ្នាំរូបនេះ ទៅកាន់ក្រុម Blackburn Rovers បន្ទាប់ពីមានរបាយការណ៍ថាពួកគេកំពុងពិចារណាផ្តល់បទពិសោធនៅក្នុងជម្រើសដំបូងដល់ Elliott  ។

Harvey Elliott

មិនតែប៉ុណ្ណោះខ្សែបម្រើប្រយុទ្ធ ដ៏មានសមត្ថភាព ដែលបានផ្លាស់មកកាន់ទឹកដី Anfield ពីក្រុម Fulham កាលពីរដូវក្តៅឆ្នាំ ២០១៩ រូបនេះ បានទទួលឱកាសលេងនៅក្នុងជម្រើសដំបូងអំឡុងការប្រកួតជុំទី ៣ នៃពានរង្វាន់ Carabao Cup ទល់ក្រុម Lincoln កាលពីខែមុនផងដែរ ។

Harvey Elliott

តែទោះយ៉ាងណា Elliott ត្រូវបានគេរំពឹងថានឹងត្រូវបានផ្តល់ឲ្យស្វែងរកឱកាសលេងក្នុងជម្រើសដំបូងបន្ថែមទៀតនៅកន្លែងផ្សេង ខណ:ពេលវេលាលេងរបស់គេនៅក្នុងក្រុមរបស់គ្រូបង្វឹកលោក Jurgen Klopp នៅមានកម្រិត បន្ទាប់ពី Liverpool ត្រូវធ្លាក់ចេញពីពាន EFL Cup ក្រោមថ្វីជើងក្រុម Arsenal ចំពោះបាល់ប៉េណាល់ទីកាត់សេចក្តីនាពេលកន្លងទៅ ។

Harvey Elliott

ហើយយ៉ាងណាមិញ Elliott ត្រូវបានគេប្រកាសថានឹងក្លាយជាផ្នែកមួយនៃក្រុម Blackburn បន្ទាប់ពីបានបញ្ចប់កិច្ចព្រមព្រៀងខ្ចីជើង អំឡុងរយ:ពេលចុងក្រោយមុនពេលរដូវកាលដោះដូរកីឡាករនៅក្នុងស្រុកត្រូវបិទបញ្ចប់កាលពីល្ងាចម៉ោង ៥ ម្សិលមិញកន្លងទៅ ៕

ប្រភព: Daily Mail