ទាំង R.Madrid &Barca កំពុងចង់កេងចំណេញលើស្ថានភាពមិនល្អរបស់តារាឆ្នើម Bayern ម្នាក់ ជាមួយក្លឹបរបស់គេ

កិច្ចព្រមព្រៀងមួយរវាងក្រុម Bayern Munich និង David Alaba នៅតែមិនទាន់អាចរកកោះត្រើយឃើញ ខណ:របាយការណ៍ពី “ Kicker” បាននិយាយថាទាំងក្លិប Barcelona និង Real Madrid កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង ទៅលើខ្សែការពារវ័យ ២៨ ឆ្នាំរូបនេះ បើទោះបីជាពួកគេកំពុងមានបញ្ហាសេដ្ឋកិច្ចក៏ដោយ ។

David Alaba 

ជាក់ស្តែងកុងត្រារបស់កីឡាករសញ្ជាតិអូទ្រីសរូបនេះ នឹងត្រូវបញ្ចប់នៅឆ្នាំ ២០២១ ខាងមុខ ហើយវាត្រូវបានគេយល់ថា Alaba កំពុងមានបំណងប្រឆាំងជាមួយនឹងការបន្តកិច្ចសន្យាថ្មីបន្ថែមទៀតជាមួយក្លឹបយក្សនៅក្របខ័ណ្ឌ Bundesliga ។

David Alaba

មិនតែប៉ុណ្ណោះ បញ្ហាទាំងនេះត្រូវបានគេដឹងថាបានអូសបន្លាយអស់រយៈពេលជាច្រើនខែមកហើយ ខណ:ទីភ្នាក់ងាររបស់ Alaba បានស្នើសុំដំឡើងប្រាក់ខែបន្ថែម តែត្រូវបានក្រុម Bayern បដិសេធ ។

ហើយយ៉ាងណាមិញនៅពីក្រោយស្ថានការណ៍ទាំងនេះ វាហាក់បានផ្តល់ឱកាសដល់ក្លឹបធំៗជាច្រើននៅទ្វីបអឺរ៉ុប ដើម្បីទាញយកផលប្រយោជន៍ ក្នុងការចុះហត្ថលេខាលើ Alaba ដោយសារព័ត៌មានពី “ Kicker”  បានបង្ហាញថាទាំងក្រុម Barca និង Madrid សុទ្ធសឹងតែបានត្រៀមខ្លួនរួចជាស្រេច ។

David Alaba

គួរបញ្ជាក់ផងដែរថា Alaba បានដើរតួរជាផ្នែកដ៏សំខាន់បំផុតមួយរបស់ក្រុម Bayern ពោលគឺចាប់តាំងពីរូបគេបានចូលរួមជាមួយក្លឹបអាល្លឺម៉ង់ ក្នុងនាមជាកីឡាករយុវជនមកម្លេះ ៕

ប្រភព: Besoccer 

អានអត្ថបទបន្ទាប់៖ Diego Maradona ថា​ធ្លាប់​ត្រូវ​បាន​មនុស្ស​ក្រៅ​ភព​យក​ទៅ បាត់​ខ្លួន​ពី​ផ្ទះ​អស់ ៣ ​ថ្ងៃ

Diego Maradona អតីត​កីឡាករ​របស់​ក្លឹប Barcelona និង​ជម្រើស​ជាតិ​អាហ្សង់ទីន ប្រិយមិត្ត​ប្រាកដ​ជា​ធ្លាប់​បាន​ដឹង​ហើយ​ថា លោក​បាន​ធ្វើ​រឿង​ចម្លែក​ជា​ច្រើន​ក្នុង​ពិភព​បាល់ទាត់ និង​ជីវិត​ផ្ទាល់​ខ្លួន។

Diego Maradona

បុរស​ឈ្នះ​ពាន World Cup ឆ្នាំ ១៩៨៦ ក៏​ធ្លាប់​បាន​ទម្លាយ​ប្រាប់​រឿង​ហួស​ចិត្ត ២ ​ដែល​លោក​ធ្លាប់​ឆ្លង​កាត់​កាល​ពី​អតីតកាល។ ​ប្រាប់ TyC Sports អតីត​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​ត្រូវ​បាន​គេ​សួរនាំ​ថា លោក​ជឿ​រឿង​មនុស្ស​ក្រៅ​ភព​ឬ​ថាស​ហោះ UFO អី​ឬ​អត់? លោក​ឆ្លើយ៖ “ហេតុអ្វី​គិត​ថា​រឿង​នោះ​មិន​ពិត? ​ព្រោះ​មាន​ពេល​មួយ​នោះ ខ្ញុំ​ផឹក​ស្រវឹង​ជោគ​ខ្លួន ហើយ​ខ្ញុំ​បាន​បាត់​ពី​ផ្ទះ​អស់​រយៈ​ពេល ​៣ ​ថ្ងៃ”។

លោក​បន្ត៖ “ពេល​ខ្ញុំ​មកដល់​ផ្ទះ​វិញ ខ្ញុំ​និយាយ​ថា UFO បាន​យក​ខ្ញុំ​ទៅ ហើយ​ខ្ញុំ​មិន​អាច​រៀបរាប់​ប្រាប់​អ្នក​ទេ ថា​វា​បានកើត​រឿង​អ្វី​ខ្លះ​នោះ​”។

Diego Maradona

បន្ត​ដល់​រឿង​អស់​ព្រហ្មចារា Maradona ទម្លាយ​ឥត​លាក់បាំង​ថា​ លោក​អស់​ពេល​នៅ​អាយុ ១៣ ឆ្នាំ ដោយ​លោក​និយាយ៖ “កាល​នោះ​នៅ​អាយុ ១៣ ​ឆ្នាំ ​ក្នុង​បន្ទប់​ក្រោម​ដី​ជាមួយ​មនុស្ស​ស្រី​ចំណាស់​ម្នាក់ ខ្ញុំ​នៅ​បន្ទប់​ខាង​លើ ហើយ​គាត់​កំពុង​តែ​អាន​កាសែត”។

Diego Maradona

គួរ​បញ្ជាក់​ថា Maradona ទើប​តែ​ឆ្លង​ថ្ងៃ​កំណើត​ចូល​អាយុ ៦០ ​ឆ្នាំ​កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​មាន​តារា​បាល់ទាត់​ចាស់​ថ្មី​ជា​ច្រើន​ផ្ញើ​សារ​ជូនពរ​លោក​មិន​ថា​តែ Ronaldo ព័រទុយហ្គាល់ Ronaldo ប្រេស៊ីល ​និង​ Ronaldinho ជា​ដើម៕

ប្រភព៖ SportBible