ទីបំផុតរកឃើញ ម្ចាស់ពាន Ballon d’Or ក្នុងចំណោមបេក្ខភាពកំពូលទាំង៣០រូប

Lionel Messi បានក្លាយជាម្ចាស់ពាន Ballon d’Or ដែលជាពានទី៦នៅក្នុងអាជីពរបស់ខ្លួន។ នៅក្នុងកម្មវិធីនេះ ខ្សែបម្រើ Luka Modric បានកាន់ពានកីឡាករល្អបំផុតប្រចាំឆ្នាំមួយ ទៅឲ្យប្រធានក្រុម Barcelona បន្ទាប់ពីរូបគេបានកាន់វាកាលពីឆ្នាំមុន។

ការបោះឆ្នោតត្រូវបានបញ្ចប់ហើយ Messi ត្រូវបានជ្រើសរើសជាកីឡាករនាំមុខ សំរាប់ការប្រជែងពាន Ballon d’Or បន្ទាប់ពីខកខានលើកពាននេះ ចាប់តាំងពីឆ្នាំ ២០១៥ មក។

ខ្សែប្រយុទ្ធអាហ្សង់ទីន បាននាំមុខខ្សែការពារ Virgil van Dijk បើទោះបីជាកីឡាករហូឡង់ បានជួយឲ្យ Liverpool លើកពាន Champions League ហើយជួយជម្រើសជាតិរបស់ខ្លួន ដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Nations League ផងដែរ។

ដោយឡែកគូប្រជែងពានកីឡាករល្អបំផុតជាមួយ Messi ក្នុងរយៈពេលជាង១០ឆ្នាំគឺ Cristiano Ronaldo ស្ថិតនៅចំណាត់ថ្នាក់លេខ៣៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ មកដឹងចំណាត់ថ្នាក់ សំរាប់បេក្ខភាពទាំងអស់ នៅក្នុងការប្រជែងពាន Ballon d’Or

កាសែតបារាំង France Football បានប្រកាសជ័យលាភីកីឡាករល្អបំផុតប្រចាំឆ្នាំ ២០១៩ ដែលក្នុងចំណោមកីឡាករទាំង៣០រូប អ្នកដែលឈ្នះពាន Ballon d’Or គឺ Lionel Messi។

កម្មវិធីប្រគល់ពានរង្វាន់សំរាប់កីឡាករល្អបំផុតប្រចាំឆ្នាំមួយនេះ បានធ្វើឡើងនៅទីក្រុងប៉ារីសប្រទេសបារាំង ប៉ុន្ដែមុនពេលប្រកាសឈ្មោះអ្នកឈ្នះ France Football បានបង្ហាញចំណាត់ថ្នាក់កីឡាករទាំងអស់ដែលមានឈ្មោះសំរាប់ការប្រកួតប្រជែងពានរង្វាន់នេះ។

កីឡាករ៥រូបដំបូងត្រូវបានបង្ហាញរួមមាន Joao Felix របស់ Atletico Madrid, Maquinhos មកពី Paris Saint-Germain និង Donny van de Beek របស់ក្រុម Ajax ដែលឈរនៅលេខរៀងទី២៨ ខណៈ Karim Benzema និង Georginio Wijnaldum ស្ថិតនៅលេខរៀងទី២៦។

អ្នកចាំទី Marc-Andre Ter Stegen និង ខ្សែការពារ Kalidou Koulibaly ឈរនៅលេខរៀងទី ២៤ ដែលនាំមុខដោយ Hugo Lloris (លេខ 23) និង Heung-Min Son (លេខ 22)។

ចំណាត់ថ្នាក់លេខ២០បានទៅលើ ខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Pierre-Emerick Aubameyang និង តារាឆ្នើម Dusan Tadic របស់ Ajax ខណៈដែល ខ្សែការពារស្លាបស្ដាំ Trent Alexander-Arnold ស្ថិតនៅលេខរៀងទី ១៩។

ដោយឡែក ខ្សែប្រយុទ្ធចំណូលថ្មីរបស់ Barcelona, Antoine Griezmann ឈរនៅលេខ១៨ តាមពីក្រោយ Roberto Firmino, Sergio Aguero, Matthijs de Ligt, Keven de Bruyne, Eden Hazard, Raheem Sterling និង Frenkie de Jong។

ចំណាត់ថ្នាក់លេខ១០បានទៅលើ Riyad Mahrez ខណៈមិត្តរួមក្រុម Manchester City ខ្សែបម្រើ Bernardo Silva ឈរនៅលេខ៩ ស្របពេលដែល Robert Lewandowski ទទួលបានចំណាត់ថ្នាក់លេខ៨។

ម្ចាស់ពាន អ្នកចាំទីល្អបំផុត Yachine Award កីឡាករឆ្នើម Alisson របស់ Liverpool ស្ថិតនៅលេខរៀងទី៧ តាមពីក្រោយ ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe(លេខ ៦) និង Mohamed Salah(លេខ ៥)។

តារាឆ្នើម Sadio Mane ស្ថិតនៅលេខរៀងទី៤ ដែលនាំមុខដោយ Cristiano Ronaldo, Virgil van Dijk និង ម្ចាស់ពាន Ballon d’Or, Lionel Messi៕

ប្រភព៖ Sky Sports