ទីបំផុត! France Football ទម្លាយបញ្ជីឈ្មោះខ្សែប្រយុទ្ធ សម្រាប់បេក្ខភាព Ballon dÓr Dream Team

ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ Ballon d’Or សម្រាប់ឆ្នាំ ២០២០ នឹងមិនត្រូវមានការប្រារព្ធធ្វើនោះឡើយ ដោយផ្អែកថា មិនមានការវិនិច្ឆ័យពិន្ទុច្បាស់លាស់ ព្រោះតែបញ្ហា COVID-19 ដែលបណ្ដាលឲ្យការប្រកួតគ្រប់ក្របខណ្ឌមានការផ្អាកបណ្ដោះអាសន្នអស់រយៈពេលយ៉ាងយូរ។

ដោយឡែក ត្បិតគ្មានការប្រគល់ពានក៏ពិតមែន តែ France Football នឹងសម្រេចទម្លាយបញ្ជីឈ្មោះបេក្ខភាព Ballon d’Or Dream Team ជំនួសវិញ។ កាលពីពេលថ្មីៗនេះ France Football បានសម្រេចចិត្តបញ្ចេញឈ្មោះបេក្ខភាពនៅតំបន់ប្រយុទ្ធ ដោយបែកចែកចេញជា ៣ តំបន់ ពោលគឺប្រយុទ្ធស្លាបឆ្វេង ស្ដាំ និងប្រយុទ្ធកណ្ដាល ដោយក្នុងមួយតំបន់មាន ១០ រូប។

តោះ! សូមក្រឡេកទៅមើលបញ្ជីឈ្មោះនៅខាងក្រោមទាំងអស់គ្នា៖

តំបន់ប្រយុទ្ធស្លាបស្ដាំ៖ Beckham, Jairzinho, Best, Keegan, Eto’o, Matthews, Figo, Messi, Garrincha, Robben

តំបន់ប្រយុទ្ធស្លាបឆ្វេង៖ Blokhine, Rivaldo, Cristiano Ronaldo, Rivelino, Dzajic, Ronaldinho, Giggs, Rummenigge, Henry, Stoichkov

តំបន់ប្រយុទ្ធកណ្ដាល៖ Bergkamp, Gerd Muller, Cruyff, Romario, Dalglish, Ronaldo Nazario, Eusebio, Van Basten, Kocsis, George Weah៕

ប្រភព: Marca

អានអត្ថបទបន្ទាប់៖ មិត្តចាស់​ Ozil ទម្លាយមូលហេតុដែលនាំឲ្យ កីឡាករអាល្លឺម៉ង់ធ្លាក់ទម្រង់លេងយ៉ាងខ្លាំងបំផុត

កីឡាករ Mesut Ozil បច្ចុប្បន្នមិនសូវបានបង្ហាញខ្លួននៅលើទីលានប្រកួតជាមួយក្រុមកាំភ្លើងធំ Arsenal ប៉ុន្មាននោះឡើយ ត្បិតគ្រូបង្វឹក Mikel Arteta ហាក់មិនមានគម្រោងការណ៍ជាមួយនឹងកីឡាករអាល្លឺម៉ង់ទាល់តែសោះ។

Mesut Ozil   

គួររំឭកមកវិញថា Ozil បានចូលរួមជាមួយ Arsenal កាលពីឆ្នាំ ២០១៣ ក្នុងតម្លៃខ្លួនថ្លៃបំផុតមួយនៅក្នុងក្រុមនាពេលនោះគឺ ៤៧ លានអឺរ៉ូពីក្រុម Real Madrid។ តែ ៧ ឆ្នាំក្រោយការផ្លាស់មកលេងនៅអង់គ្លេស គេសង្កេតឃើញថា Ozil មានការធ្លាក់ចុះនូវទម្រង់លេងយ៉ាងខ្លាំង ជាពិសេសគឺរយៈកាលចុងក្រោយតែម្ដង។

Per Mertesacker

ជាមួយនឹងគ្នានេះផងដែរ Per Mertesacker ដែលជាមិត្តចាស់របស់​ Ozil បានទម្លាយឲ្យដឹងថា មូលហេតុចម្បងនៃការធ្វើឲ្យធ្លាក់ចុះនៃទម្រង់លេងរបស់កីឡាករវ័យ ៣២ ឆ្នាំ គឺដោយសារតែ បច្ចុប្បន្នខ្សែបម្រើប្រយុទ្ធរូបនេះហាក់មានការប្រែប្រួលក្នុងការផ្ដោតអារម្មណ៍នៅលើទីលាន ត្បិតរូបលោកក៏មានគ្រួសារដែលត្រូវគិតគូរថែមទៀត។

Mesut Ozil

ប្រាប់ទៅកាន់ Klick and Rush podcast ខ្ញីចាស់ខាងលើនិយាយថា៖ “មានការប្រែប្រួលច្រើនណាស់នៅលើទីលានប្រកួត។ បច្ចុប្បន្នគាត់មានគ្រួសារ ដូច្នេះការផ្ដោតអារម្មណ៍អាចនឹងមានការផ្លាស់ប្ដូរ តែគាត់នៅតែសប្បាយចិត្តក្នុងការលេងបាល់ដូចដើម”។

Mesut Ozil និង Per Mertesacker

លោក Mertesacker បន្ថែមថា៖ “គាត់គឺជាកីឡាករតែមួយរូបគត់ដែលខ្ញុំចាប់ដៃគូជាមួយដល់ទៅ ៣ ក្រុមគឺ Bremen, Arsenal និងក្រុមជម្រើសជាតិអាល្លឺម៉ង់។ ស្រាប់តែឃើញគាត់ស្ថិតក្នុងសភាពបែបនេះ ខ្ញុំពិតជាមានអារម្មណ៍អាណិតគាត់ខ្លាំងមែនទែន”៕

ប្រភព: GOAL