ទីបំផុត Marcelo ចេញមុខបកស្រាយចំពោះរឿងផ្ទេរទៅលេងជាមួយ Ronaldo នៅក្រុម Juve

កីឡាករ Marcelo ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្លឹប Juventus ជាច្រើនលើកច្រើនសារក្នុងរដូវកាលនេះ ខណ:មានរបាយការណ៍ជាច្រើនបាននិយាយថាខ្សែការពារប្រេស៊ីលរូបនេះចង់ចាប់ដៃគូជាមួយ Cristiano Ronaldo ម្តងទៀតនៅទឹកដីអុីតាលី ។

តែទោះជាយ៉ាងណាក៏ដោយ ក្នុងពេលឥឡូវនេះ Marcelo បាននិយាយចេញមុខ ដើម្បីឆ្លើយតបទៅនឹងពាក្យចចាមអារាមទាំងអស់នោះ ដែលទាក់ទងជាមួយគេក្នុងការផ្ទេរទៅកាន់ក្លឹបនៅទីក្រុង Turin ក្នុងបទសម្ភាសន៍ជាមួយ Esporte Interativo ។

លើសពីនេះដោយថ្លែងទៅកាន់ Esporte Interativo តារាឆ្នើមរបស់ក្លិប Real Madrid រូបនេះបាននិយាយថា:”  ខ្ញុំក៏ចង់ដឹងដែលថា តើពាក្យចចាមអារ៉ាមទាំងនេះកើតមកពីណា ព្រោះវាមិនធម្មតាទេ ។ វាជារឿងគួរអោយអស់សំណើចពីព្រោះពួកគេបានធ្វើរូបថតខ្ញុំជាមួយអាវរបស់ក្រុម Juve ” ។

” Juve គឺជាក្រុមដ៏អស្ចារ្យមួយចាប់តាំងពីពេល ដែលលោក Pavel Nedved បានលេងនៅទីនោះ ហើយគាត់ពិតជាអស្ចារ្យណាស់ ខ្ញុំធ្លាប់បានផ្លាស់ប្តូរអាវជាមួយគាត់ផងដែរ ” ។

គេបន្តទៀតថា ៖ ” ប៉ុន្តែខ្ញុំមកពីក្លិប Real Madrid ខ្ញុំមានកិច្ចសន្យាជាមួយក្លិប Real Madrid ហើយជាមួយអ្វីដែលខ្ញុំកំពុងត្រូវបានគេបោះពុម្ពផ្សាយ ខ្ញុំមិនដឹងថាពួកគេយកមកពីណានោះទេ អ្នកមិនដឹង មនុស្សជាច្រើនក៏មិនដឹងដូចគ្នា ហើយដោយស្មោះត្រង់ទៅ ខ្ញុំជាមនុស្សស្មោះត្រង់ម្នាក់ អ្នកដឹងទេថា “បើមានអ្វីដែលខ្ញុំត្រូវនិយាយ ខ្ញុំនឹងនិយាយ ប៉ុន្តែនេះវាគ្មានទាល់តែសោះ ” ៕

ប្រភព: Sportskeeda

 

មតិយោបល់