ទឹកប្រាក់សុទ្ធ ៦០ លានផោន បូករួមតារាឆ្នើមម្នាក់ទៀត ដែល R.Madrid ត្រៀមទុកសម្រាប់នាំយក Pogba ពី Man Utd

ក្រុម Real Madrid ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការផ្តល់ជូនទឹកប្រាប់មួយចំនួនធំ និងតារាឆ្នើមរបស់ខ្លួនម្នាក់ ក្នុងការចុះហត្ថលេខានាំយកកីឡាករ Paul Pogba ពីក្រុម Manchester United ខណ:កីឡាករសញ្ជាតិបារាំងរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថាការលេងឲ្យក្រុម Madrid ជាក្តីសុបិនធំមួយរបស់គេ ។​

យ៉ាងណាមិញគ្រូបង្វឹកលោក Zidane គឺជាអ្នកបើកផ្លូវដ៏សំខាន់មួយនៅក្នុងការនាំយកខ្សែបម្រើរូបនេះមកកាន់ទឹកដីអេស្ប៉ាញ ហើយគាត់ក៏ជាអ្នកកោតសរសើរយ៉ាងធំធេងមួយរបស់ Pogba ផងដែរ ។

មិនតែប៉ុណ្ណោះបើយោងតាមរបាយការណ៍ពី Dol Balon បានឲ្យដឹងថាក្រុម Real Madrid កំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីប្រគល់តារាឆ្នើមរបស់ខ្លួនម្នាក់ គឺកីឡាករ Gareth Bale ទៅឲ្យក្រុម Man Utd ដើម្បីទទួលបាន Pogba ត្រលប់មកវិញ ។

ប៉ុន្តែទោះជាយ៉ាងណាវាប្រហែលជាមិនទាន់គ្រប់គ្រាន់នោះទេ ដោយក្រុម Man Utd ចង់បាន ១៦០ លានផោនសម្រាប់ Pogba ខណ: Bale មានតម្លៃខ្លួនត្រឹម ១០០ លានផោនប៉ុណ្ណោះ ដូច្នេះក្រុម Madrid នឹងត្រូវផ្តល់ជូន ៦០ លានផោនទៀត ដើម្បីទទួលបានខ្សែបម្រើរូបនេះ ៕

ប្រភព: FoxsportAsia

មតិយោបល់