ទើបមកដល់មិនបានប៉ុន្មានផង! Hart សរសើរមិត្តរួមក្រុម Spurs ម្នាក់ ថាជាកីឡាករល្អឥតខ្ចោះ សឹងរកកំហុសមួយគ្មាន

អ្នកចាំទីចំណូលថ្មីរបស់ ក្រុម Tottenham កីឡាករ Joe Hart ជឿជាក់ថាវាស្ទើរតែមិនអាចទៅរួចទេ ដែលអាចរកឃើញពីកំហុសរបស់ខ្សែប្រយុទ្ធ Harry Kane បន្ទាប់ពីកីឡាករអង់គ្លេសរូបនេះ បានចាប់ផ្តើមរដូវកាលថ្មីដ៏ល្អបំផុតមួយ ។

Joe Hart 

ជាក់ស្តែងខ្សែប្រយុទ្ធរូបនេះ អាចរកបាន ៥ គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតចំនួន ៨ លើកហើយ ក្នុងលីគកំពូលអង់គ្លេសរដូវកាលនេះ ហើយថែមទាំងអាចរកបាន ៥ គ្រាប់បន្ថែមទៀត ក្នុងវគ្គជម្រុះក្របខ័ណ្ឌ Europa League ផងដែរ ។

Harry Kane

ហើយយ៉ាងណាមិញ Hart ដែលធ្លាប់ក្តាប់តំណែងជាអ្នកចាំទីដៃទីមួយក្នុងក្រុមជម្រើសជាតិងអង់គ្លេស ខណ​:ពេលដែល Kane បានកោះហៅចូលក្រុមជាលើកដំបូងនៅឆ្នាំ ២០១៥ បានទទួលស្គាល់ថាទេពកោសល្យរបស់ខ្សែប្រយុទ្ធរូបនេះគឺមិនធម្មតា ហើយនៅពេលដែលពួកគេទាំងពីរបានវិលមកលេងនៅក្នុងក្រុមជាមួយគ្នាម្តងទៀត សម្រាប់កម្រិតក្លឹបអាជីព អតីតអ្នកចាំទីក្រុម City រូបនេះ នៅតែមើលឃើញពីសមត្ថភាពដ៏អស្ចារ្យរបស់ Kane ច្រើនជាងមុនទៅទៀត ។

Harry Kane , Joe Hart

មិនតែប៉ុណ្ណោះ Hart បានប្រាប់ BBC Sport ថា ៖ ” គាត់តែងតែមានសមត្ថភាពទាំងនោះ ។ ខ្ញុំព្យាយាមណាស់ ដើម្បីស្វែងរកកំហុសរបស់ Harry តែវាមិនបានផលនោះទេ ។ គាត់ពិតជាកីឡាករអស្ចារ្យណាស់ ចំពោះការប៉ះបាល់ ចំពោះការស៊ុត និងការសម្រេចចិត្ត ។

Harry Kane

លោកបន្តទៀតថា ៖ ” គាត់គឺជាកីឡាករម្នាក់់ ដែលមានភាពជាអ្នកដឹកនាំ ហើយអ្វីដែលគាត់ធ្វើគឹមានភាពសំខាន់ បើទោះបីគាត់មិនបានិយាយអ្វីក៏ដោយ ។ យើងប្រហែលបានឃើញហើយ តើគាត់ជាមនុស្សអាត្មានិយមឬអត់ ។ គាត់គឺជាកីឡាករដ៏ពិសេសម្នាក់ ហើយខ្ញុំពេញចិត្ត ដែលបានស្ថិតក្នុងក្រុមតែមួយជាមួយគាត់ ” ៕

ប្រភព: Daily Mail 

អានអត្ថបទបន្ទាប់៖ ទាំង R.Madrid &Barca កំពុងចង់កេងចំណេញលើស្ថានភាពមិនល្អរបស់តារាឆ្នើម Bayern ម្នាក់ ជាមួយក្លឹបរបស់គេ

កិច្ចព្រមព្រៀងមួយរវាងក្រុម Bayern Munich និង David Alaba នៅតែមិនទាន់អាចរកកោះត្រើយឃើញ ខណ:របាយការណ៍ពី “ Kicker” បាននិយាយថាទាំងក្លិប Barcelona និង Real Madrid កំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង ទៅលើខ្សែការពារវ័យ ២៨ ឆ្នាំរូបនេះ បើទោះបីជាពួកគេកំពុងមានបញ្ហាសេដ្ឋកិច្ចក៏ដោយ ។

David Alaba 

ជាក់ស្តែងកុងត្រារបស់កីឡាករសញ្ជាតិអូទ្រីសរូបនេះ នឹងត្រូវបញ្ចប់នៅឆ្នាំ ២០២១ ខាងមុខ ហើយវាត្រូវបានគេយល់ថា Alaba កំពុងមានបំណងប្រឆាំងជាមួយនឹងការបន្តកិច្ចសន្យាថ្មីបន្ថែមទៀតជាមួយក្លឹបយក្សនៅក្របខ័ណ្ឌ Bundesliga ។

David Alaba

មិនតែប៉ុណ្ណោះ បញ្ហាទាំងនេះត្រូវបានគេដឹងថាបានអូសបន្លាយអស់រយៈពេលជាច្រើនខែមកហើយ ខណ:ទីភ្នាក់ងាររបស់ Alaba បានស្នើសុំដំឡើងប្រាក់ខែបន្ថែម តែត្រូវបានក្រុម Bayern បដិសេធ ។

ហើយយ៉ាងណាមិញនៅពីក្រោយស្ថានការណ៍ទាំងនេះ វាហាក់បានផ្តល់ឱកាសដល់ក្លឹបធំៗជាច្រើននៅទ្វីបអឺរ៉ុប ដើម្បីទាញយកផលប្រយោជន៍ ក្នុងការចុះហត្ថលេខាលើ Alaba ដោយសារព័ត៌មានពី “ Kicker”  បានបង្ហាញថាទាំងក្រុម Barca និង Madrid សុទ្ធសឹងតែបានត្រៀមខ្លួនរួចជាស្រេច ។

David Alaba

គួរបញ្ជាក់ផងដែរថា Alaba បានដើរតួរជាផ្នែកដ៏សំខាន់បំផុតមួយរបស់ក្រុម Bayern ពោលគឺចាប់តាំងពីរូបគេបានចូលរួមជាមួយក្លឹបអាល្លឺម៉ង់ ក្នុងនាមជាកីឡាករយុវជនមកម្លេះ ៕

ប្រភព: Besoccer