ទោះកីឡាករ Real Madrid របួស ២៤នាក់ក៏ Zidane មិនព្រមអោយ James ចូលលេងដែរ – Valderrama

វីរបុរសកូឡុំប៊ីលោក Carlos Valderrama មើលឃើញថា James Rodriguez នឹងគ្មានឱកាសលេងអោយក្លឹប Real Madrid នោះទេ បើទោះបីជាកីឡាករនៅក្នុងក្រុម ត្រូវរងរបួសទាំងអស់គ្នាក៏ដោយ។

បុរសវ័យ២៧ឆ្នាំរូបនេះ បានបង្ហាញការយល់ឃើញថា James នៅមានទម្រង់លេងល្អនៅឡើយ ហើយរូបគេមិនសក្ដិសមអង្គុយកៅអីបម្រុងនៅ Real Madrid ឡើយ។

លោក Valderrama បាននិយាយថា៖ “ពួកគេស្គាល់ James ហើយគេធ្លាប់ធ្វើការក្រោមការដឹកនាំរបស់ Zidane ប៉ុន្ដែ បញ្ហាធំនោះខ្ញុំឃើញថា គ្រូបង្វឹកមិនចង់អោយរូបគេលេងនោះទេ។ តើពេលណាគេអាចចូលលេងបាន? មិនបានលេងទេ ទោះបីជាកីឡាករ ២៤រូបទៀត របួសក៏ដោយ។ ប្រសិនបើ James មានវ័យចាស់ មិនថ្វីទេ តែនេះគេនៅពេញកំលាំង។”

គួររំលឹកថា James បានត្រលប់មកចូលរួមជាមួយនឹង ក្រុមអធិរាជសឡើងវិញ ក្រោយបញ្ចប់កិច្ចសន្យាខ្ចីជើង២ឆ្នាំជាមួយ Bayern Munich ប៉ុន្ដែ រូបគេមិនទាន់បានបង្ហាញខ្លួន នៅក្នុងការប្រកួតក្រោមការដឹកនាំរបស់គ្រូបង្វឹកបារាំងនៅឡើយទេ៕

ប្រភព៖ Marca