ទោះចង់ខ្ចីជើងឬទិញផ្តាច់ Barca គ្មានផ្លូវឲ្យយុវជនមួយរូបនេះចាកចេញដាច់ខាត

កាលពីពេលកន្លងទៅ ក្លឹបអ្នកមានបុណ្យ FC Barcelona បានប្រកាសក្ដែងៗ ប្រាប់ទុកមុនរួចជាស្រេចហើយថា នឹងមិនព្រមទទួលសំណើចរចាចង់បានយុវជនវ័យក្មេងរបស់ខ្លួននោះឡើយ ពោលគឺមិនព្រមសូម្បីតែចុះកុងត្រាខ្ចីជើង។

Ansu Fati 

ចំពោះយុវជនដែលធ្វើឲ្យ Barca ងប់ងល់ដល់ថ្នាក់នេះ គឺជាខ្សែប្រយុទ្ធស្លាប Ansu Fati ដែលត្រូវបានក្រុមអ្នកមានបុណ្យបណ្ដុះបណ្ដាលតាំងពីឆ្នាំ ២០១២ មកម៉្លេះ។ រីឯមូលហេតុដែលក្លឹបកាតាឡាន់ប្រកែកដាច់អហង្ការមិនព្រមទទួលសំណើរចង់បានយុវជនរូបនេះពីក្លឹបដទៃ ព្រោះតែចង់ឲ្យ Ansu  ពង្រឹងសមត្ថភាពបន្ថែមទៀតដើម្បីបានមកលេងនៅជម្រើស ១១ នាក់ក្រោមការដឹកនាំរបស់លោក Quique Setien។

Ansu Fati

លើសពីនេះទៅទៀត ក្រុមកាតាឡាន់ក៏បានរៀបចំផែនការណ៍រួចស្រេចហើយសម្រាប់ដាក់យុវជនសញ្ជាតិអេស៉្បាញឲ្យលេងនៅជម្រើស ១១ នាក់ដំបូងនៅរដូវកាលក្រោយ។

Ansu Fati

គួរបញ្ជាក់ដែរថា កាលពីប៉ុន្មានខែមុន Barcelona បានប្រកាសថា តម្លៃផ្ដាច់កុងត្រារបស់ Ansu Fati គឺប្រមាណ ១៧០ លានអឺរ៉ូ ហើយអាចនឹងកើនឡើងទៅដល់ ៤០០ លានអឺរ៉ូឯណោះប្រសិនបើរូបគេអាចលេងនៅជម្រើស ១១​ នាក់បានជាប់លាប់៕

ប្រភព: AF

អានអត្ថបទបន្ទាប់៖ ទិបំផុត! Bruno និង Pogba ហ្វឹកហាត់រួមគ្នាហើយ សង្ឃឹមដំណឹងល្អចេញមកឆាប់ៗ

កាលពីពេលកន្លងទៅនេះ អ្នកគាំទ្រក្រុមបិសាចក្រហម Manchester United មានការសប្បាយចិត្តរីករាយជាពន់ពេក បន្ទាប់ពីបានឃើញរូបភាពប៉ុន្មានសន្លឹកដែលបង្ហាញថា Paul Pogba ជាមួយនឹង Bruno Fernandes កំពុងតែហ្វឹកហាត់រួមគ្នា។

Paul Pogba ជាមួយនឹង Bruno Fernandes 

នេះគឺជាពេលមួយដែលអ្នកគាំទ្ររបស់ក្រុមបិសាចក្រហមតែងទន្ទឹងរង់ចាំអស់ពេលជាយូរណាស់មកហើយ ដោយរយៈកាលកន្លងមកពួកគេតែចង់ឃើញចំណូលថ្មី Bruno និងបងម៉ៅ Pogba ចាប់ដៃគ្នាប្រកួតនៅលើសមរភូមិវាលស្មៅ ហើយរូបភាពដែលអ្នកទាំង ២ កំពុងតែហ្វឹកហាត់រួមគ្នានេះ អាចជាតម្រុយនៃដំណឹងល្អនៅពេលឆាប់ៗខាងមុខក៏ថាបាន។

Paul Pogba ជាមួយនឹង Bruno Fernandes

គួររំឭកដែរថា អំឡុងពេលដែល Pogba អវត្តមានយ៉ាងយូរដោយសារតែបញ្ហារបួសផ្នែកកជើង បានធ្វើឲ្យក្រុមទាំងមូលមិនសូវមានតុល្យភាពឡើយ តែបន្ទាប់ពីមានវត្តមានរបស់ Bruno ចូលមកបានធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមិត្តរួមក្រុមមានភាពប្រសើរឡើងវិញគួរឲ្យកត់សម្គាល់។

Paul Pogba ជាមួយនឹង Bruno Fernandes

អាស្រ័យហេតុនេះហើយទើបអ្នកគាំទ្រស្ទើរទូទាំងពិភពលោកសង្ឃឹម និងចង់ឃើញវត្តមានអ្នកទាំង ២ ក្លាយជាដៃគូនឹងគ្នានៅលើទីលានប្រកួត ហើយពាំនាំជ័យជម្នះមកកាន់ក្រុមពេលការប្រកួតចាប់ផ្ដើមដំណើរការឡើងវិញ៕

ប្រភព: Metro