ទោះដើរចូល Arsenal មែន តែ Partey បង្ហើបថាខ្លួនជាអ្នកគាំទ្រធំមួយរបស់ជើងចាស់ក្រុម Chelsea រូបនេះ

កីឡាករ Thomas Partey ទើបតែបានចុះកុងត្រាជាមួយក្រុមកាំភ្លើងធំ Arsenal កាលពីសប្តាហ៍មុន ប៉ុន្តែខ្សែបម្រើរូបនេះបែរជាដាក់ឈ្មោះនិមិត្តរូបរបស់ខ្លួន ជាអតីតតារាឆ្នើមរបស់ក្រុមតោខៀវ Chelsea ទៅវិញ ។

Thomas Partey  

ជាក់ស្តែអកីឡាករសញ្ជាតិហ្គាណារូបនេះ បានផ្លាស់ទៅកីឡដ្ឋាន Emirates ពីក្រុម Atletico Madrid បន្ទាប់ពីក្រុមកាំភ្លើងធំបានយល់ព្រមលើតម្លៃផ្ទេរប្រមាណ ៤៥ លានផោន នៅថ្ងៃផុតកំណត់នៃរដូវកាលដោះដូរកីឡាករនារដូវក្តៅនេះ ។

Thomas Partey

ហើយយ៉ាងណាមិញក្នុងអំឡុងធ្វើបទសម្ភាសមួយ Partey បានដាក់ឈ្មោះមិត្តរួមជាតិ គឺលោក Michael Essien ដែលបានបង្ហាញខ្លួន ២៥៦ ប្រកួតអោយក្រុមតោខៀវ Chelsea ថាជាវីបុរសនៅក្នុងដួងចិត្តរបស់គេ ។

Michael Essien

មិនតែប៉ុណ្ណោះ Partey បាននិយាយថា ៖  ” Essien  គឺជាកីឡាករល្អបំផុតម្នាក់ ដែលហ្គាណាធ្លាប់មាន ” ។ ប៉ុន្តែកីឡាករវ័យ ២៧ ឆ្នាំរូបនេះមិនបានឈប់នៅទីនោះក្នុងការសរសើរលោក Essien ដោយបន្តដាក់ឈ្មោះអ្នកឈ្នះ Premier League និង Champions League ថាជាកីឡាករល្អបំផុតគ្រប់ពេល ។  Michael គឺជាជាវីរបុរសរបស់ខ្ញុំ ហើយគាត់ក៏ជា idol របស់ខ្ញុំដែរ ” ។

ប្រភព: Mirror 

អានអត្ថបទបន្ទាប់៖ មិន​ឲ្យ​អ្នក​គាំទ្រ ManU ​ធូរ​ចិត្ត គ្រូ​ធំ Tuchel ប្រាប់​ច្បាស់ៗ​ថា​កីឡាករ​រូប​នេះ​នឹង​លេង​នៅ UCL បាន

ក្លឹប​បារាំង Paris Saint-Germain នឹង​ត្រូវ​តតាំង​ទល់​ក្លឹប​បិសាច​ក្រហម Man Utd សម្រាប់​ជំនួប​ជុំ​ទី ១ វគ្គ​ចែក​ពូល ពាន UEFA Champions League រដូវ​កាល ២០២០/២១ នៅ​ថ្ងៃ​ទី ២១ ​តុលា​ខាង​មុខ​នេះ ដែល​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

Thomas Tuchel
Neymar

មុន​ឈាន​ដល់​ការ​ប្រកួត អ្នកចាត់ការ​លោក Tuchel របស់​ក្រុម​ PSG បាន​និយាយ​ប្រាប់​ជា​មុន​ថា តារា​ឆ្នើម​របស់​ខ្លួន​គឺ Neymar Jr នឹង​អាច​ចូលរួម​លេង​ទាន់​ពេល​សម្រាប់​ប្រកួត​ខាង​មុខ​នោះ ត្បិត​បើ​ប្រកួត​ពេល​ប៉ះ Nimes ព្រឹក​ថ្ងៃ​សោរ៍​គេ​មិន​បាន​បង្ហាញ​ខ្លួន​ក៏​ដោយ។

លោក Tuchel បាន​និយាយ​មុន​ដល់​ការ​ប្រកួត​សប្តាហ៍​ក្រោយ​ថា៖ “Neymar គេ​មិនមាន​បញ្ហា​អ្វី​ទេ ដោយ​យើង​បាន​និយាយ​គ្នា ដូច​ជាមួយ Kylian អ៊ីចឹង​ដែរ ដោយ​យើង​បាន​សម្រេច​គ្នា​ថា ដាក់​គេ​ឲ្យ​សម្រាក​នៅ​ថ្ងៃ​នេះ តែ​គេ​នឹង​ចាប់ផ្តើម​ឡើង​វិញ​ជាមួយ​យើង​នៅ​ថ្ងៃ​ស្អែក ហើយ​ក៏​នឹង​ហ្វឹកហាត់​ក៏​ដូច​ជា​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ការ​ប្រកួត​ទល់ Man Utd ពោល​គឺ​គេ​នឹង​បង្ហាញ​ខ្លួន​យ៉ាង​ពិត​ប្រាកដ”។

Neymar

គួរ​បញ្ជាក់​ថា PSG បាន​អវត្តមាន​ Neymar ​ដល់​ទៅ ៤ ប្រកួត ក្នុង​ចំណោម ៧ ប្រកួត​សរុប​របស់ PSG រដូវ​កាល​នេះ ហើយ​ក្នុង​នោះ​គឺ​ឈ្នះ ៣៕

ប្រភព៖ AF