ទោះ​ចាញ់​បារ៉ែន ​តែ​តួ​លេខ​អ្នក​គាំទ្រ​កម្ពុជា​ឈរ​លេខ ១ ប្រចាំ​តំបន់​អាស៊ាន​នៅ​យប់មិញ

កម្ពុជា​បាន​បរាជ័យ​ក្រោម​លទ្ធផល ១-០ ​នៅ​គ្រាប់​បាល់​ពាក់​កណ្តាល​តង់​ទី​ពីរ​របស់​ក្រុម​ជម្រើស​ជាតិ​បារ៉ែន។ នេះ​នៅ​តែ​អាច​រាប់​ចូល​ជា​លទ្ធផល​ដ៏​ល្អ​មួយ ​ព្រោះ​កីឡាករ​កម្ពុជា​លេង​ដោយ​ទំនុក​ចិត្ត​និង​សង្រ្គោះ​បាល់​ជា​ច្រើន​លើក​ច្រើន​សារ​ទល់​ក្រុម​ដែល​ឈរ​ចំណាត់ថ្នាក់​ទី ១០៩ នៅ FIFA Ranking។

ក្រឡេក​ទៅ​មើល​ទំហំ​អ្នក​គាំទ្រ​របស់​កម្ពុជា​គឺ​បាន​ឡើង​មក​ឈរ​ចំណាត់ថ្នាក់​ទី ១ ដោយ​ប្រភព​ពី AFC ​បាន​ចុះ​ផ្សាយ​ថា​អ្នក​គាំទ្រ​ក្នុង​ជំនួប​កម្ពុជា-បារ៉ែន ជា​តួ​លេខ​ផ្លូវការ​មាន​ដល់​ទៅ ៤៥ ០០០ នាក់​ក្នុង​កីឡដ្ឋាន​ជាតិ​អូឡាំពិក។

ខាង​ក្រោម​យើង​លម្អិត​ពី​តួ​លេខ​អ្នក​គាំទ្រ​នៃ​ប្រកួត​នីមួយៗ​នៅ​ជុំ​ទី ២ ​នេះ៖

  • កម្ពុជា-បារ៉ែន មាន ៥៥ ០០០ នាក់
  • ម៉ាឡេស៊ី-អារ៉ាប់​រួម មាន ៤៣ ២០០ នាក់
  • មីយ៉ាន់ម៉ា-ជប៉ុន មាន ២៥ ៥០០ នាក់
  • ឥណ្ឌូណេស៊ី-ថៃ មាន ១១ ៦១៩ នាក់
  • សិង្ហបុរី-ប៉ាឡេស្ទីន មាន ៦ ០១១ នាក់
  • កោះហ្គាំ-ហ្វីលីពីន មាន ១ ០៩៦ នាក់