ទោះ​​ស្អិត​ប៉ុណ្ណាក៏ Courtois បង្ហើប​ថា​​មិន​ខ្លាំង​ដល់​អ្នក​ចាំ​ទី​កំពូល ៣ រូប​នេះ

Thibaut Courtois ​បច្ចុប្បន្ន​ជា​អ្នក​ចាំ​ទី​ចំណូល​ថ្មី​ឲ្យ​ក្លឹប Real Madrid កន្លង​ទៅ​ទើប​តែ​ឈ្នះ​ពាន​ស្រោមដៃ​មាស​នៅ World Cup និង​ជា​អ្នក​ចាំ​ទី​ល្អ​បំផុត​នៅ FIFA Best Award។

យ៉ាងណាមិញ​តាម​ការ​យល់​ឃើញ​របស់​កីឡាករ​សញ្ជាតិ​បែលហ្សិក លោក​បង្ហើប​ប្រាប់​ពី​ចំណោម​អ្នក​ចាំ​ទី​ដែល​ខ្លួន​គិត​ថា​ល្អ​បំផុត​ក្នុង​លោក។ ថ្លែង​ប្រាប់ AS អតីត​ជើង​ចាស់​នៅ A.Madrid ប្រាប់៖ “Ter Stegen, Alison និង Jan Oblak ជា​អ្នក​ចាំ​ទី​ល្អ​បំផុត”។

លោក​បន្ត៖ “ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​មួយ​ណា​ល្អ​ជាង​មួយ​ណា​ទេ ពោល​គឺ​មិន​អាច​រើស​យក​មួយ​បាន​ឡើយ ដោយ​វា​ផ្អែក​ទៅ​លើ​កាលៈទេសៈ​នៃ​ពេលវេលា កត្តា​ខ្សែ​ការពារ​និង​ក្រុម​ទាំង​មូល រី​ឯ​ខ្ញុំ​ក៏​បាន​បង្ហាញ​ថា​ខ្លួន​ស្ថិត​នៅ​កម្រិត​កំពូល​មួយ​ដូច​គ្នា”។

ប្រភព: SportBible

មតិយោបល់